តន្ត្រី និងបទចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូងនៅរយៈកាលចុងក្រោយនេះ ទទួលបានការពេញនិយមខ្លាំងក្លាយទៅជារលកដ៏ធំមួយនៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោក។ សិល្បករ Kpop ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលសម្បើម ពីក្រុមអ្នកគាំទ្រនៅទូទាំងពិភពលោក ទាំងនេះក៏ដោយសារសមត្ថភាពនិងភាពស្រស់ស្អាតរបស់សិល្បករ Kpop ទាំងនោះ ដែលធ្វើអោយពួកគេ ក្លាយជាចំណែកដ៏អស្ចារ្យមួយនៃតន្ត្រីពិភពលោក ហើយជាលទ្ធផលកគេក៏ទទួលបានភាពល្បីល្បាញ និងទ្រព្យសម្បត្តិយ៉ាងច្រើន។

ខាងក្រោមនេះជាកំពូលតារាK-pop ទាំង១០រូបដែលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំ២០២២៖

១០. នាង Jisoo

នាង Kim Ji-Soo ឬមានឈ្មោះហៅក្រៅថា Jisoo, នាងជាតារាសម្តែង ជាអ្នកចម្រៀង ជាតារាបង្ហាញម៉ូត និងជាសមាជិកក្រុមចម្រៀងKpop ដ៏ល្បីឈ្មោះ Blackpink នាងកើតនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងចំណោមតារាK-pop ដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០រូប ជាមួយនិងទ្រព្យសម្បត្តិដែលនាងមានចំនួន១៥លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ។

៩. លោក Sehun

លោក Oh Se-Hun ឬមិត្តអ្នកគាំទ្រហៅថា Sehun លោកជា rapper ជាតារាចម្រៀង ជាអ្នកនិពន្ធបទចម្រៀង តារាបង្ហាញម៉ូត អ្នករាំ កើតនៅប្រទេសកូរ៉េខាងត្បូង។ ជាមួយនិងទ្រព្យសម្បត្តិ១៥ទៅ២០លានដុល្លារអាមេរិក, Sehun ស្ថិតនៅលំដាប់ថ្នាក់ទី៩ជាកំពូលតារាសិល្បៈKpop ដែលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំ២០២២។ តារាKpop ដែលមានទ្រព្យសម្បត្តិច្រើនរូបនេះ វត្តមានរបស់លោកគឺល្បីល្បាញខ្លាំងទាំងនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។

៨.នាង Lee Hyori

Lee Hyori ជាតារាសម្តែង តារាចម្រៀង និងជាផលិតករមួយរូបផងដែរ។ នាងជាជំនាន់ទី១នៃឧស្សាហកម្ម K-pop និងក្រុមចម្រៀង Fin. K.L. ។ នាង ស្ថិតនៅលំដាប់ថ្នាក់ទី៨ ក្នុងបញ្ជីតារា K-pop ដែលមានទ្រព្យសម្បត្តិច្រើនបំផុត និងជាតារា K-pop លេចធ្លោជាងគេ ជាមួយនិងទឹកប្រាក់២០លានដុល្លារអាមេរិក។

៧. លោក RM

លោក Kim Nam Joon ឬមានឈ្មោះលើវិថីសិល្បៈថា RM ជាកំពូលតារាK-pop មានទ្រព្យសម្បត្តិ២០ទៅ៣០លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់តារាK-pop រូបនេះបានមកពីអ្នកគាំទ្រលោកច្រើនជាង៣២លាននាក់លើបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាម និងជាអ្នកតំណាងអោយផលិតផលល្បីៗជាច្រើនមានដូចជាផលិតផល Samsung, ផលិតផល Hyundai, Puma, Louis Vuitton, និងម៉ាកជាច្រើនផ្សេងទៀត។ លោកជាម្ចាស់ផ្ទះតម្លៃជិត៦លានដុល្លារអាមេរិក និងទទួលបាន៨លានដុល្លារក្នុងនាមជាម្ចាស់ភាគហ៊ុន និងទឹកប្រាក់៨លានដុល្លារក្នុងនាមជាសមាជិកក្រុមចម្រៀងBTS ពីក្រុមហ៊ុនឧស្សាហកម្មកំសាន្តHybe Entertainment ។

៦. នាង Lisa

នាង Lalisa Manobal គឺជាកំពូលតារាK-popម្នាក់ក្នុងចំណោមកំពូលតារាK-pop ដ៏មានប្រជាប្រិយភាពបំផុត និងជោគជ័យខ្លាំងបំផុតម្នាក់ប្រចាំឆ្នាំ២០២២នេះ ជាមួយនិងទ្រព្យសម្បត្តិពី២០ទៅ២៥លានដុល្លារអាមេរិក។ នាងជាតារាrapper ដ៏ល្បីល្បាញ ជាអ្នករាំ ជាអ្នកចម្រៀងក្នុងក្រុមចម្រៀងល្បីឈ្មោះ Blackpink ដែលជាក្រុមចម្រៀងមួយមានអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅជុំវិញពិភពលោកដោយសារទេពកោសល្យសិល្បៈរបស់នាង។

៥. លោក J-Hope


ជាមួយនិងទ្រព្យសម្បត្តិ២៥ ទៅ៣០លានដុល្លារអាមេរិក លោក J-hope ស្ថិតនៅលំដាប់ថ្នាក់លេខ៥នៃក្រុមចម្រៀងតារាKpop ដែលមានទ្រព្យសម្បត្តិច្រើនបំផុត។ លោកជាសមាជិកនិងជាអ្នករាំដ៏ពូកែប្រចាំក្រុមចម្រៀងលំដាប់ថ្នាក់ពិភពលោក BTS ។ តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះ

៤. លោក Suga

លោក Min Yoongi ឬឈ្មោះលើវិធីសិល្បៈ Suga ជាតារាចម្រៀង ជាអ្នកនិពន្ធចម្រៀង ជាផលិតករ និងជាសមាជិកក្រុមចម្រៀងល្បីឈ្មោះ BTS។ ទ្រព្យសម្បត្តិដែលលោកមានក្នុងចំនួន៣០លានដុល្លារអាមេរិក។ Suga ទទួលបានទឹកប្រាក់៨លានក្នុងនាមជាសមាជិកក្រុម BTS ពីការប្រគំតន្រ្តី និងតន្ត្រីទេសចរណ៍។ និងទឹកប្រាក់៨លានបន្ថែមទៀតជាតម្លៃភាគហ៊ុនពីក្រុមហ៊ុនឧស្សាហកម្មកំសាន្ត Hybe Entertainment។ Suga ជាម្ចាស់លំនៅដ្ឋានតម្លៃ៣លានដុល្លារអាមេរិក និងមានសកម្មភាពខ្លាំងក្នុងការងារបរិច្ចាគ។

៣. លោក Jungkook


Jeon Jung-kook ជាកំពូលតារា K-pop មួយរូបដែលមានប្រជាប្រិយភាពខ្លាំងបំផុតនិងមានភាពជោគជ័យបំផុតប្រចាំឆ្នាំ២០២២។ ទ្រព្យសម្បត្តិដែលតារាចម្រៀង Jungkookមានចំនួន៣០លានដុល្លារអាមេរិក ដែលធ្វើអោយលោកជាប់នៅលំដាប់ថ្នាក់លេខ៣ ក្នុងចំណោមតារាKpop មានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំ២០២២។

២. លោក Kim Tae-Hyung

តារា K-pop ដ៏មានប្រជាប្រិយភាពបំផុត លោក Kim Tae-Hyung ឬហៅថា V ស្ថិតនៅលំដាប់ថ្នាក់លេខ២ជាកំពូលតារាKpop មានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំ២០២២នេះ ជាមួយនិងទ្រព្យសម្បត្តិ៣៥លានដុល្លារអាមេរិក។ តារាចម្រៀង Kim Tae-Hyung ឬ V ទទួលបាន៨លានដុល្លារអាមេរិកជាសមាជិកក្រុមចម្រៀង BTS និង៨លានដុល្លារបន្ថែមទៀតជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Hybe Entertainment ។ ផលិតផលម៉ាកល្បីៗលំដាប់ពិភពលោក ដែលមានលោកជាអ្នកតំណាងមានដូចជា Louis Vuitton, Puma, Fila, Hyundai, និងផលិតផល Samsung។

១. នាង IU

នាង IU ជាឈ្មោះលើវិថីសិល្បៈ ឬនាង Lee Ji-Eun ជាតារាK-popស្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅឆ្នាំ២០២២នេះ ជាមួយនិងទឹកប្រាក់៤០លានដុល្លារអាមេរិក។ នាងជាតារាKpop មួយរូប មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមួយនឹងបទចម្រៀង Good Day ដែលជាបទចម្រៀងមួយនាំនាងឈរនៅលំដាប់ថ្នាក់លេខ១។