ពិធីករល្បីឈ្មោះពូកែវោហាស័ព្ទ លោក ដួង សុខគា ស្រាប់តែចេញមុខដាក់ប៉ុន្មានឃ្លា និយាយរឿងក្តៅក្រហាយ ដែលលោកធ្លាប់ជួបជារឿយៗ នៅពេលដែលម្ចាស់កម្មវិធីមួយចំនួយ ដែលបានជួលក្រុមភ្លេងលោកហើយ ប្រើពាក្យសម្តីមិនសមរម្យមកលើរូបលោកឬបង្ខំឲ្យលោកផឹកស្រាជាដើម។

ដោយមើលឃើញពីភាពអសីលធម៌ប្រើប្រាស់ពាក្យពេចន៍មិនគប្បីជាញឹកញយពេក មិនបង្អង់យូលោក សុខគា ពិធីករដែល មានចំណេះដឹងខ្ពង់ខ្ពស់ផ្នែកអក្សរសាស្ត្រខ្មែរ បានចេញមុខដាក់ប៉ុន្មានឃ្លា ដោយ លោក បានលើកឡើងយ៉ាងដូច្នេះថា៖ “មិនជួលហីទៅ នៅមានបងប្អូនដែលស្រលាញ់ការងាររបស់ខ្ញុំចាំជួលហើយ! ការងារគឺការងារ ខ្ញុំមិនជឿថាការធ្វើល្អរបស់ខ្ញុំ ការប្រឹងប្រែងបំពេញការងាររបស់ក្រុមខ្ញុំ វាចាញ់អាមិនព្រមផឹកហ្នឹងទេ! ខ្ញុំដឹងថានិយាយលេង តែខ្ញុំក៏បកស្រាយលេងទៅវិញដែរ ម្ចាស់កម្មវិធីមិនថាអីផង! វាចេះអីតែអាក្អូនឯង”។

ពិធីករប្រចាំ CTN រូបនេះបានអះអាងថា៖ ពេលខ្លះមានគេជួលក្រុមភ្លេងលោក មិនបានផងព្រោះជាន់ថ្ងៃជាប់រវល់ និង ពេលខ្លះលោកមិនទទួលផងព្រោះសាំនិងពាក្យសម្តីអត់អំណោយទានរបស់ម្ចាស់កម្មវិធីមួយចំនួន។ក្នុងនោះដែរលោកក៏ បានសុំទោសដ៏ពុកម៉ែបងប្អួនផងដែរ ថាលោកមិនអួនទេ តែយូរៗដូចជួបសម្តីបែបៗហ្នឹងញឹកញយពេក ក៏សូមបកស្រាយតែម្តងទៅ។

លោក សុខ គា បានបញ្ជាក់ថា ៖សូមបន្តនិយាយរហូតដល់ការងារ បើខ្ញុំសុំ មិនខ្វះកន្លែងល្មមៗធ្វើទេ ឱ្យតែចំជំនាញខ្ញុំ! ណាស់តែខ្ញុំអត់មានពេលធ្វើឱ្យគេ! ការងារខ្ញុំប្រាកដប្រជា ខ្ញុំយល់ណាស់។ ខ្ញុំស្មោះត្រង់អ្នកថាខ្ញុំល្ងង់ តែខ្ញុំគិតថាខ្ញុំមិនល្ងង់ទេ! 《លេងឱ្យគេសើច កុំលេងឱ្យគេយំ កុំលេងឱ្យគេខឹង វាខាតលាភ》។

សូមរំលឹកដែរថា៖លោក ដួង សុខគា គឺតារាសិល្បៈ ពហុជំនាញជើងចាស់មួយរូប ដែរត្រូវបានទស្សនិកជនជាច្រើនស្គាល់ តាមរយៈទេពកោសល្យសិល្បៈ ពោពេញដោយ សមត្ថភាព ទាំងកាច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាបឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួត ធ្វើឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ៕