មួយរយៈចុងក្រោយមកនេះឃើញថាតារាសម្តែងស្រី ស៊ីន យូប៊ីន និងតារាសម្តែងប្រុស ខាត់ វ៉ៃហាំង តែងតែបង្ហាញភាពផ្អែមល្ហែម និងទៅណាមកណាប្រគិគ្នាយ៉ាងត្រសង ដូចលលកញីឈ្មោល ធ្វើឲ្យអ្នកគាំទ្របានឃើញជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គម។ ប៉ុន្តែងតារាប្រុសស្រីទាំងពីររូបនេះ ហាក់នៅមិនទាន់មានភាពក្លាហានបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេឲ្យមហាជន និងអ្នកគាំទ្របានដឹងជាសាធារណៈនោះឡើយ។

ទោះបីជាអ្នកគាំទ្រដឹងថា អ្នកទាំងពីរគ្រាន់តែជាដៃគូសម្តែងជាមួយគ្នាក៏ពិតមែន តែអ្នកគាំទ្រចង់ឃើញទំនាក់ទំនងអ្នកទាំងពីរលើសពីដៃគូសម្តែងទៅជាដៃគូជីវិតវិញម្តង ។

បើគិតមកដល់ឆ្នាំ២០២២នេះ អ្នកទាំងពីរបានសាងទំនាក់ទនងជាមិត្តរួមការងារនិងគ្នាអស់រយៈពេល១០ឆ្នាំហើយ ជាងទៅទៀតបណ្តាអ្នកគាំទ្ររបស់ តារាសម្តែងប្រុសស្រីទាំងពីររូបនេះ តែងតែចង់ឲ្យ ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំង ក្លាយជាគូស្នេហ៍និង គ្នាពិតផងដែរ។

ខណៈដែលកន្លងមក កញ្ញា ស៊ិន យូប៊ីន ធ្លាប់បានប្រាប់សារ ព័ត៌មាន តារាញូស៍ តាមរយៈបទសម្ភាសន៍ម្តងរួមមកហើយ យូប៊ិន បានប្រាប់ពីទំនាក់ទំនងរបស់ កញ្ញា និង លោកខាត់ វ៉ៃហាំង ដែលបានដើរមួយគ្នារយៈពេល ១០ ឆ្នាំមកនេះ ស៊ីន យូប៊ីន បាននិយាយថា រូបនាង និង វ៉ៃហាំង គឺមានទំនាក់ទំនងគ្នាលើសពីដៃគូសម្តែង ។ ទោះបីជាយ៉ាងណាមហាជនជាច្រើន នៅតែចង់ឲ្យ យូប៊ិន និង វៃហាំង បង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេឲ្យមហាជនបានដឹងជាសាធារណៈ ឲ្យដូចជាគូស្នេហ៍តារាដទៃទៀត ទោះជា យូប៊ិន ធ្លាប់បានបង្ហើបថា ពួកគេមានទំនាក់ទំនងលើសពីដៃគូសម្តែងក៏ដោយ។

គូបញ្ជាក់ថា មួយរយៈពេលចុងក្រោយនៅបណ្តាញសង្គម Instagram និង Facebook របស់ កញ្ញា ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំង ពោពេញទៅពណ៍ស៊ីជម្ពូរ និងបេះដូងពណ៍ក្រហមឆ្អឹនឆ្អៅរបស់អ្នកគាំទ្រ បន្ទាប់ពីបានឃើញរូបស្និតស្នាលរបស់តារាប្រុសស្រីទាំងពីរ តែងតែធ្វើឲ្យមហាជនមានច្រណែនជារឿយៗ។

ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមគត់សម្គាល់ឃើញថា មួយរយៈពេលក្រោយមកនេះ យូប៊ិន និង វៃហាំង រមែងបង្ហោះរូបថតជាគូរជាមួយគ្នា មិនថាលើការងារឬក៏ជាដំណើរកម្សាន្តជាមួយយ៉ាងញឹកញាប់ ព្រមនិងសារផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកទៀតផង ទាំងជាអ្វីដែលសាមីខ្លួនទាំងពីរចង់បញ្ជាក់ ឲ្យមហាជនបានឃើញច្បាស់ តាមរយៈទង្វើល ច្រើនជាងពាក្យពីមាត់ថាស្រលាញ់ ឬគូសង្សា ដែលគ្រប់តែងតែចង់លឺចេញពីមាត់ជាដើម។

ថ្មីៗនេះពួកគេបានបណ្ដើរយ៉ាងត្រសងសារជាថ្មី ដើម្បីទៅចូលរួមរំលែកទុក្ខបុណ្យគម្រប់៧ថ្ងៃឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ផងដែរ៕