ភ្នំពេញ៖ កុមារី ដូរី តំណក់ឈាមទី១រវាងពិធីការិនីចាស់វស្សាអ្នកនាង គង់ សុជាតិនិង ស្វាមីវ័យក្មេង លោក ជា វិ​បុ​ល ចម្រើនវ័យបានមួយខួប។ ជាមួយការបង្អួតរូបឆោមដ៏ទ្រលក់ទ្រលន់ កូនស្រី ដូរី នៅលើគណនីហ្វេសប៊ុកអ្ន​ក​មា្ត​យ ដូរី ក៏បង្ហាញសារទទួចអ្នកគាំទ្រ លើគំនិតស្វាមីវ័យក្មេង ចង់បានកំណើតកូនទី២ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។ អ្នកនាង គង សុជាតិ ដែលទទួលបានសុភមង្គល់ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយលោក ជា វិបុល ក្នុ​ង​កំណើតកូនស្រី ដូរី បានវ័យជាងមួយខួបនេះ អ្នកនាង ក៏បាន បង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ដោ​​យបានចោទសួរអ្នកគាំទ្រថា «ប្ដីខ្ញុំថា ឲ្យខ្ញុំយកកូនមួយទៀតទៅ គួរតែមានអត់បងប្អូន?»។ដែលសរនេះ ត្រូវបានមិត្តភក្ដិនៅក្នុងបណ្ដាញសង្គមអ៊ីស្តាក្រាមជាច្រើន បានលើកទឹកចិត្តអ្នកនាង សុជាតិ គួរឲ្យយកកូនម្នាក់ទៀតទៅ ដើម្បីស្របតាមបំណងស្វាមី ខណៈដែលខ្លះលើកឡើងថា វ័យរបស់អ្នក នាងសុជាតិ មិន​ទា​ន់​ហួ​សពេលទេ គឺនៅតែអាចយកកូនបន្ថែមទៀតបាន។ ខណៈដែលអ្នកខ្លះទៀតថា បើទោះបីពេលអ្នកនាងកំពុងមានផ្ទៃ​ពោះ ក៏នៅតែស្រស់ស្អាត និងហាក់ពុំបាក់សម្រស់ទាល់តែសោះ។ ប៉ុន្តែយ៉ាងណាមិញ អ្នកនាង គង សុជាតិ នៅមិនទាន់បញ្ជាក់នៅឡើងទេថា នឹងត្រូវយកកូនបន្ថែមទៀតឬយ៉ាងណានោះទេ គឺអ្នកនាងកំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ប៉ុន្តែប្រាកដណាស់នាងពិតជាចង់បាន ដើម្បីបំបេញចិត្តស្វាមី។ កន្លងមក អ្នកនាង សុ​ជា​តិ ​បានបង្ហើបពីគម្រោងយកតែម្នាក់តែប៉ុណ្ណោះ ព្រោះអ្នកនាងមានកូនប្រុសស្រី២នាក់រួចទៅហើយ ប៉ុន្តែអ្នកនា​ង​បង្ហើបថា ស្វាមីកំពុងចង់បានកូនម្នាក់បន្ថែមទៀត ដើម្បីបង្កើនភាពកក់ក្ដៅក្នុងគ្រួសារ ខណៈដែលមិត្តភក្ដិជា​ច្រើន គាំទ្រឲ្យអ្នកនាង សុជាតិ យកកូនម្នាក់ទៀត ដើម្បីបំពេញបំណងស្វាមី៕