ពីគេហទំព័របរទេស brightside បានលើកឡើងថា អាយុជាមធ្យមដែលបុរសម្នាក់មានកូនដំបូងគឺនៅអាយុជាង២៧ឆ្នាំ។ ប៉ុន្តែបុរសមួយចំនួនបានជ្រើសរើសរីករាយនិងជីវិតនៅកម្លោះខ្លួនមួយរយៈពេលយូរ ឬត្រូវការពេលយូរពិចារណាខ្លួនក្លាយជាឳពុកម្នាក់។ ហើយទោះបីជាមិនមានវ័យដែលល្អឥតខ្ចោះ សម្រាប់បុរសម្នាក់ក្លាយជាឳពុកក៏ដោយ ក៏តារាភាពយន្តល្បីៗទាំង១០រូបនេះ បានប្រកាសខ្លួនជាឪពុកដ៏រីករាយទោះមានកូននៅអាយុជ្រេ ហើយជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ពួកគេផងដែរ។

១ . លោក Jeff Goldblum


តារាភាពយន្តវ័យ៦៨ឆ្នាំរូបនេះ បានសារភាពថា លោកមិនដែលគិតគូរឿងមានកូនចៅអ្វីឡើយ រហូតដល់ថ្ងៃមួយលោកបានជួបជាមួយនិងភរិយារបស់លោកដែលជាកីឡាករអូឡាំពិកជនជាតិកាណាដាលោកស្រី Emilie Livingston។ លោកស្រី Emilie បានដឹងថាលោកស្រីមានផ្ទៃពោះនៅមុនថ្ងៃពួកគេរៀបការ ហើយលោក Goldblum បានក្លាយជាឳពុកជាលើកដំបូងនៅអាយុ៦២ឆ្នាំ។ តារាភាពយន្តរូបនេះរៀបរាប់ថា លោករីករាយនឹងពេញចិត្តចំពោះជីវិតជាឳពុកម្នាក់ ហើយលោកពិតជាស្រឡាញ់ជីវិតមានគ្រួសារភរិយានិងកូន។

2. លោក Bruce Willis

តារាភាពយន្ត Bruce Willis មានកូនស្រី៣នាក់ពីអាពាហ៍ពិពាហ៍ទី១ជាមួយនិងតារាស្រីនាង Demi Moore។ កូនស្រីទាំង៣របស់លោកធំពេញវ័យច្រើនទៅហើយ នៅពេលដែលលោកស្វាគមន៍កំណើតកូនស្រីទី៤ នៅអាយុ៥៧ឆ្នាំ។ Bruce Willis រៀបរាប់យ៉ាងដូច្នេះ«ខ្ញុំរីករាយខ្លាំងបំផុតដែលមិនធ្លាប់មាននាពេលកន្លងមក។ ខ្ញុំផ្លាស់ប្តូរកន្ទបកូនដូចអ្នកជំនាញជើងឯក។ ពេលខ្ញុំមិនធ្វើការ ពេលវេលាដែលខ្ញុំមានទាំងអស់ ខ្ញុំបានប្រគល់ទៅអោយភរិយា និងកូនរបស់ខ្ញុំ»។

3. លោក Alec Baldwin

តារាភាពយន្តអាយុ៦៣ឆ្នាំ និងជាឳពុករបស់កូន៧នាក់ បានក្លាយជាឳពុកជាលើកទី២ នៅខ្ទង់អាយុ៥០ឆ្នាំ ដែលនេះមិនមែនជារឿងងាយស្រួលឡើងសម្រាប់រូបលោក។ Alec Baldwin
បានចែករំលែកការយល់ឃើញរបស់លោកយ៉ាងដូច្នេះ«ខ្ញុំគិតថា , តើអ្នកដឹងទេ? ខ្ញុំចង់មានពេលវេលាច្រើន»។ តារាភាពយន្តហូលីវូតរូបនេះ មានកូនស្រីម្នាក់ពីចំណងអាពាហ៍ពិពាហ៍ទី១ជាមួយតារាសម្តែងស្រី និងមានកូន៦នាក់ជាមួយភរិយាទី២ដែលជាគ្រូបង្ហាត់យូហ្គា(yoga)។

4. លោក Steve Martin

លោក Steve Martin ជាតារាភាពយន្តមួយរូបដែលយកឈ្នះបេះដូងអ្នកទស្សនារាប់លាននាក់ដែលទស្សនាភាពយន្តដែលលោកសម្តែងមានដូចជារឿង Cheaper by the Dozen និងរឿង Father of the Bride។ តារាភាពយន្តរូបនេះ មានកូននៅអាយុ៦៧ឆ្នាំ។ លោក Martin ជឿជាក់ថា ការក្លាយខ្លួនជាឳពុកម្នាក់នៅវ័យជ្រេ គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់រូបលោក។ លោក Steve Martin បាននិយាយថា«ប្រសិនបើលោកមានកូននៅវ័យក្មេងជាងនេះ លោកគ្មានពេលយកចិត្តទុកដាក់លើកិច្ចការងាររបស់លោកឡើយ»។

5. លោក Hugh Grant

តារាសម្តែងនៅក្នុងរឿង Love Actually និងជាតារាភាពយន្តចាយភាពកម្លោះយ៉ាងយូរនៅក្នុងពិភពឧស្សាហកម្មសិល្បៈភាពយន្តហូលីវូតរូបនេះ មិនធ្លាប់រំពឹងគិតឡើយថាលោកនឹងក្លាយខ្លួនជាឳពុកម្នាក់នៅអាយុ៥១ឆ្នាំឡើយ។ Grant សារភាពថាកូនបានផ្លាស់ប្តូរជីវិតរបស់លោក ហើយលោកគិតថា លោកគួរចាប់ផ្តើមមានគ្រួសារឆាប់ជាងនេះ។ ភាពភ្ញាក់ផ្អើលរបស់តារាភាពយន្តរូបនេះ កត់សម្គាល់បានតាមពាក្យសំដីរបស់លោកដែលនិយាយថា«ខ្ញុំព្យាយាមធ្វើជាឳពុកវ័យក្មេងម្នាក់ នៅក្នុងខ្លួនបុរសចំណាស់។ ស្តាប់ទៅហាក់គ្រោតគ្រាតណាស់ ប៉ុន្តែពិតជាមានអត្ថន័យពិតមែន»។

6. លោក Simon Cowell

គណៈកម្មាធិការកម្មវិធីលំដាប់ពិភពលោកX Factor លោក Simon Cowell បានស្វាគមន៍កំណើតកូនដំបូងនៅអាយុ៥៣ឆ្នាំ។ ទោះជាដំណឹងភ្ញាក់ផ្អើល ប៉ុន្តែឥឡូវនេះលោក Simon Cowell ចង់មានកូនទី២ម្នាក់ទៀត។ លោក Simon Cowell បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា «ខ្ញុំកើតមកដើម្បីក្លាយជាឳពុកម្នាក់»។ «ខ្ញុំចង់មានកូនច្រើនទៀត»។ ខ្ញុំមានបងប្អូនប្រុសកាលពីនៅអាយុក្មេង ដូច្នេះខ្ញុំគិតថាពិតជាល្អណាស់ដែលមានកូនៗទៅ៣នាក់ទៀត»។

7. លោក Anderson Cooper

ពិធីករទូរទស្សន៍ លោក Anderson Cooper ក្លាយខ្លួនជាឳពុកជាលើកដំបូងនៅអាយុ៥៣ឆ្នាំ។ ទោះជាលោក Cooper និងមិត្តប្រុសយូរឆ្នាំរបស់លោក គឺលោក Benjamin Maisani បានបែកគ្នាទៅហើយក្តី ក៏គូស្នេហ៍បុរសស្រឡាញ់ភេទដូចគ្នានេះ នៅតែបន្តការថែរក្សាមើលថែកូនប្រុសរបស់ពួកគេរួមគ្នា។ លោក Anderson Cooper បានរៀបរាប់ថា ការក្លាយខ្លួនជាឳពុកម្នាក់ ធ្វើអោយលោកកាន់តែយល់ច្បាស់ពីមនោសញ្ចេតនាសាច់ញាតិ។

8. លោក Chris Noth

ដូចទៅនឹងសាច់រឿងតួអង្គភាគច្រើនដែលលោកសម្តែង គឺ លោកChris Noth រក្សាភាពកម្លោះអស់រយៈពេលយ៉ាងយូរ។ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលលោកជួបជាមួយតារាស្រីកាណាដានាង Tara Lynn Wilson ។ គូស្នេហ៍មួយគូនេះរៀបការ ហើយលោក Chris Noth បានស្វាគមន៍កំណើតកូនដំបូងនៅអាយុ៥៤ឆ្នាំ។ «កូនរបស់ខ្ញុំធ្វើអោយខ្ញុំសើចខ្ញុំរីករាយរាល់ថ្ងៃ»។ នេះជាការរៀបរាប់របស់ លោក Chris Noth។

9. លោក Guy Pearce

តារាសម្តែងនៅក្នុងភាពយន្តរឿង Jack Irish បានគិតថាជីវិតនៅកម្លោះរបស់លោកគឺឥតខ្ចោះទៅហើយ លោកមិនធ្លាប់គិតថានឹងមានកូនចៅឡើយ។ ប៉ុន្តែនៅអាយុ៤៨ឆ្នាំ លោកបានក្លាយជាឳពុកម្នាក់ជាលើកដំបូង។ លោក Guy Pearce បានលើកឡើងថា ជាឳពុកវ័យជ្រេម្នាក់បានបង្រៀនលោកអោយអត់ធ្មត់ និងយល់រឿងរ៉ាវបានច្រើន។

10. លោក Hill Harper

តារាសម្តែងនៅក្នុងរឿង All Eyez on Me តែងតែគិតថា លោកនឹងរៀបការ ហើយមានគ្រួសារធំមួយ។ ប៉ុន្តែនៅអាយុដល់ទៅ៤៩ឆ្នាំទៅហើយ លោកនៅតែកម្លោះ។ មិត្តភ័ក្តិជិតស្និទ្ធិរបស់លោក បានប្រាប់លោកថា ទោះលោកមិនរៀបការ ក៏លោកអាចក្លាយជាឳពុកម្នាក់បាន។ លោក Hill Harper បានទាក់ទងទៅភ្នាក់ងារទទួលកូនចិញ្ចឹម ហើយនៅប៉ុន្មានខែក្រោយមកលោកក៏ទទួលបានក្មេងប្រុសម្នាក់មកចិញ្ចឹម។