ភ្នំពេញ៖ នៅលើគណនីអ៊ីនស្តាក្រាម តារាចម្រៀង ផន ស្រីខួច មុននេះបន្តិចបាន បង្ហោះសារបង្ហាញពីអារម្មណ៍ ក្តៅក្រហាយដាក់បុរសម្នាក់ ដែលបានបន្ទាប់បន្ថោកតម្លៃនាង។ ដោយនិយាយរៀបរាប់យ៉ាងដូច្នេះថា«នរណាយល់ខុស មើលមកយើងក្នុងផ្លូវមិនល្អ ក៏ស្រេចតែគេទៅ មិនបាច់ទៅអធិប្បាយឬនិយាយដោះសារថា ខ្លួនយើងល្អអ្វីទាំងអស់ បណ្ដោយឲ្យពេលវេលាជាអ្នកវាស់គុណតម្លៃរបស់មនុស្សទៅចុះណា»។

កញ្ញា ផន ស្រីខួច មួយរយៈចុងក្រោយនេះ ទីផ្សារចម្រៀងរបស់នាង ហាក់នៅទ្រឹង មួយកន្លែង ខណៈអ្នកថ្មីៗរលក់ក្រោយស្ទុះដូចជាស្ទុះឡើងខ្លាំង។ តែយ៉ាងណា ការផ្ទុះភាពក្តៅក្រហាយដាក់បុរសម្នាក់នោះ នៅមិនដឹងថា ជាសារក្តៅក្រហាយ រឿងការងារសិល្បៈ ឬក៏ជារឿងជីវិតឯកជននាងនោះទេ ខណៈនាងក៏មិនទម្លាយពីអាថ៌កំបាំងនេះ។ប៉ុន្តែសារឯកជនមួយនេះ តារាចម្រៀង ផន ស្រីខួច ក៏បានផ្តល់ជាគំនិតត្រិះរិះមួយដល់មិត្តៗយុវវ័យផងដែរ។