ថ្ងៃនេះជាទិវាកំណើររបស់ភរិយាតារាចម្រៀងដែលទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាងឧកញ៉ាថ្មីៗលោក ខេមរៈ សិរីមន្ត។ ព្រឹកមិញនេះគេឃើញតារាចម្រៀងរូបនេះបានបង្ហើសារយ៉ាងពីរោះជូនពរឧត្ដមភរិយារបស់ខ្លួនក្នុងឳកាសខួបកំណើត។

ដោយឡែកតារាចម្រៀងខាងលើក៏បានបង្កើតនូវភាពភ្ញាក់ផ្អើលដល់ភរិយាសំណប់ចិត្តរបស់ខ្លួន ដែលជាអំណោយដ៏អស្ចារ្យ ហើយមិនធ្លាប់បានធ្វើនាពេលកន្លងមកទេ។ នោះគឺជារថយន្តទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារជូនជាអំណោយនៅក្នុងថ្ងៃពិសេសនេះដល់ភរិយារបស់លោក ។ ទាំងរថយន្តដែលមានតម្លៃថ្លៃសូម្បីផ្លាកលេខពិសេស ក៏មានតម្លៃថ្លៃមិនធម្មតាផងដែរ។

ជាមួយនឹងរូបភាពរថយន្តថ្មីចែសម៉ាកហ្សីបពណ៌ខ្មៅដែលមានស្លាកលេខពិសេសផងនោះតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា«នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត«។ ជាមួយនឹងអំណោយដ៏មានតម្លៃនិងកាលីពរបស់តារាចម្រៀង ខេមរៈ សិរីមន្ត សម្រាប់ភរិយានៅក្នុងថ្ងៃខួបកំណើតនេះក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើនដោយម្នាក់ៗបានលើកឡើងថាពិតជាឧត្តមស្វាមីល្អ មិនដែលមានលេចឮរឿងអាស្រូវអ្វីទេ ហើយថែមទាំងដៃទូលាយទៀតនរណាមិនចង់បានស្វាមីបែបនេះ ។

ក្នុងនោះក៏មានជូនពរដល់ភរិយាតារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងថ្ងៃខួបកំណើតនេះពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។

សូមបញ្ជាក់ថា ខេមរៈ សិរីមន្ត ត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់តែងតែងងារជាឧកញ៉ាប្រមាណជាង២ខែមកហើយតាមការទូលថ្វាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ មិនមែនជារឿងចៃដន្យសម្រាប់តារាចម្រៀងរូបនេះឡើយ ពោលគឺបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយដល់សង្គមជាច្រើននាពេលកន្លងមក។ ក្រោយបានគោរងារជាឧកញ៉ាហើយនោះ គេឃើញតារាចម្រៀងរូបនេះកាន់តែសកម្មក្នុងវិស័យជំនួញផងដែរ ជាក់ស្ដែងក្រៅពីជោកជ័យលើគម្រោងដីឡូត៍នៅតំបន់ខេត្តបន្ទាយមានជ័យ លោកកំពុងពង្រឹងការលក់គម្រោងនៅខេត្តសៀមរាបបន្ថែមស្របតាមទស្សនៈវិស័យ និងពាក្យស្លោករបស់ខ្លួន។

ដោយឡែកចំពោះអាជីពចម្រៀង ជាចំណុចចាប់ផ្ដើមនៃជីវិតភ្លឺស្វាងរបស់លោក ត្រូវបានឧកញ៉ារូបនេះអះអាងថា មិនបោះបង់នោះទេ៕