កំពូលតារាបង្ហាញម៉ូតវ័យក្មេងអាមេរិកនាង Zendaya បានឆ្លើយតបទៅពាក្យចចាមអារ៉ាមដ៏ល្បីរន្ទឺរឿងនាងមានផ្ទៃពោះថា នេះហើយជាមូលហេតុនាងមិនប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័រTwitter។

នៅពេលពាក្យចចាមអារ៉ាមថ្មីបំផុតសម្រាប់តារាបង្ហាញម៉ូតវ័យក្មេងដ៏ល្បីល្បាញនាងZendaya អាយុ២៥ឆ្នាំ ចាប់ផ្តើមចែកចាយពេញបណ្តាញសង្គមនិងល្បីរន្ទឺឡើង ដែលថានាងមានផ្ទៃពោះនោះ បានធ្វើអោយនាងទ្រាំមិនបានហើយចេញមកបកស្រាយទៅកាន់ក្រុមអ្នកគាំទ្រ១៤៥លាននាក់របស់នាងលើបណ្តាញសង្គមអនឡាញអ៊ីនស្ត្រាក្រាមថា «នាងមិនត្រឹមតែគ្មានផ្ទៃពោះនោះទេ ប៉ុន្តែនាងពិតជាមិនយល់អំពីដំណឹងមិនពិត ដំណឹងមិនមែនជាដំណឹងអំពីជីវិតផ្ទាល់ខ្លួនរបស់នាងត្រូវចែកចាយលើបណ្តាញសង្គមអនឡាញធ្វីតធ័រ Twitter និងនៅទីកន្លែងផ្សេងទៀត»។

ពាក្យចចាមអារ៉ាមលើបណ្តាញសង្គមអនឡាញធ្វីតធ័រ បានលើកឡើងថា តារាបង្ហាញម៉ូតនាង Zendaya ប្រហែលជាមានផ្ទៃពោះជាមួយនិងមិត្តប្រុសលោក Tom Holland ហើយរឿងនេះក៏ល្បីទៅដល់បណ្តាញសង្គមអនឡាញTik Tok ផងដែរ។

នៅលើបណ្តាញInstagram ផ្ទាល់ខ្លួន នៅប៉ុន្មានថ្ងៃក្រោយពាក្យចចាមរ៉ាមក្លាយជារឿងពេញនិយមលើ Twitter នាង Zendaya បានសរសេរថា «ឃើញទេឥឡូវនេះ ។ នេះហើយជាមូលហេតុដែលនាងមិនប្រើប្រាស់បណ្តាញសង្គមអនឡាញTwitter។ តារាបង្ហាញម៉ូតរូបនេះបាននិយាយបន្ថែមទៅលើអ្នកនិយមចែកចាយរឿងពាក្យចចាអារ៉ាមរបស់នាងថា «ចេះតែធ្វើអោយកើតមានជារឿងដោយគ្មានមូលហេតុជាប្រចាំសប្តាហ៍»។

នាង Zendaya ដែលជាតារាបង្ហាញម៉ូតនិងជាតារាសម្តែង បានទាក់ទងនិងមិត្តប្រុសដែលជាតារាសម្តែងដូចគ្នាលោក Holland ហើយពួកគេបានបញ្ជាក់ពីទំនាក់ទំនងរវាងពួកគេទាំងពីរនាក់នៅរដូវក្តៅឆ្នាំ២០២១។