ភ្នំពេញ៖ តារាចម្រៀង លោកអេឡិច ចិន្ត្រា បានបង្ហាញនៅភាពជោគជ័យជាបន្តបន្ទាប់មិនត្រឹមតែសិល្បៈក្នុងស្រុ​ក​ទេ សូម្បីទីផ្សារចម្រៀងនៅនាយសមុទ្រ ក៏ច្បាមយកយ៉ាងណែនដៃមិនណយដែរ។ ថែមលើភាពជោគជ័យនេះ តា​រា​ចម្រៀងនិងសម្តែងកូនកាត់ចិនរូបនេះ ក៏ក្តាបបានតំណែងផ្សព្វផ្សាយផ្តាច់មុខនូវម៉ាកស្រាដ៏ល្បីឈ្មោះមួយប​ន្ថែ​ម​ទៀតផងដែរ។ កាលពីរាត្រីថ្ងៃទី២៨ វិច្ឆិកា តារាចម្រៀងនិងសម្តែង អេឡិច ចិន្រ្តា បានបង្ហាញវត្តមាននៅក្នុង​ភោ​​ជនីយដ្ឋាន Bottom Up ធ្វើការចុះហត្ថលេខា ធ្វើជាអ្នកតំណាងផលិតផលស្រាបៀរ Budweiser ដែលជាប្រភេទផលិតផលមកពីអាមេរិកដែលទើបរចនាដបថ្មី ។

ជុំវិញការចុះកុងត្រានេះ តារាចម្រៀងនិងសម្តែងកូនកាត់ចិន លោក អេឡិច ចិន្ត្រា បានឲ្យដឹងថា “ខ្ញុំពិតជាមានភាពអំណររីករាយ ពេលក្លាយជាអ្នកតំណាងផលិតផលស្រាបៀរ Budweiser ដែលជារបស់ពេញនិយមមួយ” ។ ចំណែកឯការសម្រចចិត្តជ្រើសរើសលោក អេឡិច ចិត្រា ធ្វើជាអ្នកតំណាងផ្សព្វផ្សាយនេះ ត្រូវបានលោក ឆឹង ម៉េងគ្រី អ្នកគ្រប់គ្រងទីផ្សារ បានបញ្ជាក់ពីមូលហេតុថា “ព្រោះ អេឡិច ចិន្ត្រា នៅតែរក្សាកេរ្តីឈ្មោះបានល្បីល្បាញហើយរូបរាងរូបសម្បត្តិគាត់ពិតជាសាកសម និងស្តាយថ្មីរបស់ផលិតផលយើង” ។ ចាប់ពីពេលនេះ ពេញមួយឆ្នាំ ២០១៨ លោក អេឡិច ចិន្រ្តា នឹងមានកិច្ចការជាច្រើនជាមួយស្រាបៀរនេះ ក្រោមផែនការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ Budweiser ផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា កន្លងមកតារាសម្តែងរូបនេះ ក៏ធ្លាប់ចុះកុងត្រាក្នុងផលិតផលផ្សេងបានច្រើនដែរ ហើយលោកមិនដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនខកបំណងឡើយ ។ សាទរនឹងតំណែងថ្មី លើការផ្សព្វផ្សាយផលិតផលស្រាម៉ាកល្បីមកពីអាមេរិក Budweiser នេះ អេឡិច ចិន្រ្តា បានបន្ថែមថា «ការចុះកុងត្រាធ្វើជាតំណាងផ្សព្វផ្សាយស្រាបៀរម៉ាក Budweiser នេះមានរយៈពេលមួយឆ្នាំ ហើយខ្ញុំក៏រីកនិងធ្វើការងារនេះដែរ និងធ្វើការឲ្យអស់ពីសមត្ថភាព មិនឲ្យក្រុមហ៊ុនខកបំណងនោះទេ »៕