ភ្នំពេញ​៖ នៅថ្ងៃ​ទី​២៥ខែសីហានេះ ហ្វេសប៊ុក​ឈ្មោះ Chy Chy ដែល​គេ​ស្គាល់​​ជាម្ចាស់​គណ​នីហ្វេសប៊ុកនេះ​គឺជាប្រពន្ធ​តារាចម្រៀងកែវ វាសនា បាន​បង្ហាញសារខ្លី​ទាក់​ទាញ​ការចាប់​អារម្មណ៍ថា ប្តីអើយ​ប្តី​ចាំមួយ​ឆ្នាំទៀត​មិន​បាន ចង់បាន​នោះ​ចង់​ឡូវបាន​ដូចចិត្តហើយ ដោយ​​​ភ្ជាប់​និង​ឧបករណ៍​ពិនិត្យ​ទឹកនោម។ ខណៈ​ក្នុង​បណ្តាញសង្គម​និយាយបែប​លេងសើ​ចថា លោក កែវ វាសនា ពិតជាខ្លាំងមែន មិន​ទាន់​បាន​ពីរឆ្នាំផង កូនពីរនាក់​ទៅហើយ​។

 គ្រាន់តែ​បាន​​បង្ហោះ​រូប ​និង​​​សារ​បញ្ជាក់​អម​នោះ​​​ភ្លាម ក៏​មាន​ប្រិយ​មិត្ត​ និង​មិត្ត​ភក្តិ​របស់​ប្តី​ប្រពន្ធ​នេះ​​ចូល​ទៅ​ចុច ​Likes និង​សរសេរ​ ​Comments សួរ​បញ្ជាក់​ភ្លែត​ថា៖ «​កូន​ទី​ពីរ​មែន?» និង​សារ​អបអរ​ថា៖ «​បាន​សម្រេច​ហើយ​បង​ ពិតជា​ជា​ដំណឹង​ល្អ​មែន! ជួយ​ត្រេក​អរ​ផង​បង!​ជូន​ពរ​បង​ទាំង​ពីរ​បាន​អូន​តូច​ស្រី​ចុះ!» និង​សារ​ខ្លះ​ទៀត​ថា​បែប​ប​​ង្អាប់​តារា​ចម្រៀង​ប្រុស​ថា៖ «ញឹក​ណាស់​អូន​​ស្នា!​»។

ហើយ​គេ​ក៏​បាន​ឃើ​ញ​តារា​ចម្រៀង​ប្រុស​មាន​ស្រុក​កំណើត​ មក​ពី​ខេត្ត​​កំពង់​ឆ្នាំង ដែល​និយម​​ទុក​ម៉ូដ​សក់​វែង​ និង​មាន​សំឡេង​ក្រអួន​ក្រអៅ​ច្រើន​តែ​សម​នឹង​បទ​​ចម្រៀង​បែប​មនោសញ្ចេតនា​ ប្រចាំ​ផលិតកម្ម​ថោន​ ក៏​បាន​តប​សារ​​វិញ​យ៉ាង​ទទួល​ស្គាល់​ការ​ពិត​ថា៖ «បាទ!»។​

​កូន​ប្រុស​ទី១ តារាចម្រៀង​កែវ វាសនា ឈ្មោះ​ថា « Chu Fu​»ចាប់​កំណើត​នា​រសៀល​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧ ​រួម​ដំណក់​ឈាមភរិយាជា​របស់​ម្ចាស់​ហាង​លក់​ផ​លិ​ត​ផល​ថែរក្សា​ស​ម្ផ​ស្ស​​សាច់​ស​ខ្ចី​អ្នកស្រី លឹម លី​សុគន្ធារី​​ ក្រោយ​ពី​រៀប​​​អាពាហ៍​ពិពាហ៍ កាលពី​ថ្ងៃ​ទី​ ១១ ខែ​ឧសភា ឆ្នាំ​ ២០១៦​ ​៕