ភ្នំពេញ៖ លេចវត្តមានលើវិស្ស័យសិល្បៈ កញ្ញា ដួង ម៉ានិច្ច ត្រូវបានមហាជនស្គាល់រំពេចថា ជាតារាសម្តែង និងជារឿយៗតារាជំនាន់ថ្មីរូបនេះ ក៏ធ្វើឲ្យផ្ទុះការលាន់មាត់ពីមជ្ឈដ្ឋានមហាជន ពីការតុបតែងប្រាណជានារីសិល្បៈបែបយ៉េៗចំហដើមទ្រូង។ ខណៈថ្មីៗនេះ នាងបែរជាបង្ហាញពីការវិវឌ្ឍជំនាញសិល្បៈថ្មីយ៉ាងស្ងប់ស្ងាត ពីការចេញបទចម្រៀងផ្ទាល់ខ្លួន។ «ឃើញមុខគេកាន់តែឈឺចាប់» ជាបទចម្រៀងដំបូងរបស់តារាសម្តែងនិយមសម្ញែងសម្រស់ដើមទ្រូងសិចស៊ី កញ្ញា ដួង ម៉ានិច្ច ដែលលេចឡើងពីអត្ថន័យបទចម្រៀងទួញរៀបរាប់ ពីចំណងស្នេហ៍ដ៏ឈឺចាប់ ពីពេលនឹកដល់អតីតកាលស្នេហ៍។

ខណៈអត្ថន័យនៃការទួញថ្ងូរក្រោមទឹកដបរបស់ រាជនីសម្រស់ដើមទ្រូងសិចស៊ី ដួង ម៉ានិច្ចនេះ ក៏ត្រូវបានបង្ហើបថា ក្រោមស្នាដៃតែងនិពន្ធដោយកូនខ្មែរជំនាន់ថ្មី លោក ណាំ ប៊ុណ្ណារ័ត្ន និងលោក ជូន វណ្ណៈ ។ ទន្ទឹមនោះ មហាជនដែលទស្សនាវីដេអូចម្រៀងនោះ អ្នកខ្លះលាន់មាត់ថា មិននឹកស្មាន ថា ដួង ម៉ានិច្ច ចេះច្រៀងពីរោះបែបនេះ សោះ ។ អ្នកគាំទ្រខ្លះសរសើរថាពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ ទោះជាយ៉ាងណា បទចម្រៀងមួយបទនេះ ដួង ម៉ានិច្ច រំពឹងថា «បទចម្រៀងដំបូងរបស់នាង នឹងទទួល បានការគាំទ្រខ្លាំងពីសំណាក់មហាជន»៕

សូមទស្សនាវីដេអូ!!