កូរ៉េខាងត្បូង៖ ក្នុងកិច្ចសម្ភាសន៍របស់វិទ្យុកូរ៉េខាងត្បូងមួយ កម្មវិធី “Cultwo Show” កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពិធីករម្នាក់ក្នុងចំណោម២នាក់ បានសួរទៅកាន់លោក រ៉េន (Rain) ថា «តើលោកក្លាយជាឪពុកគេយ៉ាងម៉េចដែរ?»។ រំពេចនោះ លោក រ៉េន ប្រែទឹកមុខឡើងក្រហមភ្លាម និងបានឆ្លើយតបទាំងកំហឹងខ្លះផងថា “មានមនុស្សជាច្រើនតែងតែសួរខ្ញុំបែបនេះ ប៉ុន្តែខ្ញុំមិនដូចតារាល្បីៗផ្សេងទៀតទេ ខ្ញុំបានសម្រេចចិត្ត និងបានដាក់លក្ខខណ្ឌជាមួយខ្លួនឯងហើយថា មិននិយាយអំពីរឿងគ្រួសារនៅក្នុងកម្មវិធីតែម្តង ទោះជាកម្មវិធីធំប៉ុណ្ណាក៏ដោយ” ។
ទោះបីតារាចម្រៀងប្រុសដ៏ល្បី លោក រ៉េន មិនព្រមឆ្លើយនឹងសំណួរពិធីករក៏ដោយ ក៏មហាជនមួយចំនួនបានដឹងថា ប្រពន្ធ និងកូនរបស់លោក រ៉េន រស់នៅមានក្តីសុខជាធម្មតាទេ ព្រោះចាប់តាំងពីរៀបការមកលោក និងភរិយាមិនដែលមានរឿងរ៉ាវបែកធ្លាយពីបញ្ហាគ្រួសារឡើយ ៕