ភ្នំពេញ៖ មិនបានប៉ុន្មានថ្ងៃពីសារ និងរូបភាពបង្អួតនូវវត្ថុតាំង រកឃើញភូមិកូនក្មេង ក្រោមចំណងជីវិតអា​ពា​ហ៍​ពិ​​ពា​ហ៍ជាង៣ឆ្នាំ ភរិយា ដ៏ស្រស់ផូផង់ អតីតប្រុសស្អាត លោក គឹម សីហា អ្នកនាង គង់ ចាន់ស្រីមុំ ក៏លេចឡើងនូវអាការៈចាញ់គ័ភ៌ បង្ហាញក្នុងសភាពស្លេងស្លាំង ធ្វើឲ្យអ្នកគាំទ្របារម្ភ។ នៅមុននេះគូស្វាមីភរិយាគង់ ចាន់ ស្រីមំ និងលោក គឹម សីហា ហាក់បង្ហាញកាយវិកាដ៏រីករាយសាទរនឹងកំណើតតំណក់ឈាមដំបូង ។ ​

ជាមួយនឹងសារប​ង្ហា​ញ​ថា « «សួរខ្លួនឯងថា : មានអាម្មណ៍ម៉េចដែរនៅពេលព្រឹកឡើងភ្ញាក់ពីគេង ប្រពន្ធចេញពីបន្ទប់ទឹកហើយយំ ! គាត់ប្រាប់ថា បងយើងមានហើយ ! ក្នុងចិត្តត្រេកអរជាខ្លាំង អត់គិតអីច្រើន នាំគ្នាទៅពេ​ទ្យ​អូ​ន ដើម្បីអោយច្បាស់ នឹងបានត្រៀមខ្លួន ។លទ្ធផលបញ្ជាក់ថា មានផ្ទៃពោះ6សប្តាហ៍3ថ្ងៃ ហើយ !»។ ប៉ុន្តែដោ​យ​​ឡែ​កនៅព្រឹកថ្ងៃទី៣០វិច្ឆិកា ដែលខ្លោចផ្សានិងភ្នែកអ្នកគាំទ្រនោះ គឺទិដ្ឋភាពដ៏កម្របង្ហាញពីអ្នកនាង គង់ ចា​​ន់​ស្រីមុំ ដែលកំពុងត្រៀមខ្លួនធ្វើជាម្តាយគេនោះ គឺនៅក្នុងសម្លៀកបំពាក់គេង ងើបមកអង្គុយឈ្ងោកដាក់ក​​ន្ថោ​រ ដែលអមដោយសារខ្លីផុសបង្ហាញអ្នកគាំទ្រទៀតថា« ភ្ញាក់ពីគេងមក មានអារម្មណ៍ថា អត់ស្រួលខ្លួនទេ ចេះតែរកទីទើរ ម៉េចម៉ាទេខ្ញុំ?»៕