ភ្នំពេញ៖ តារាចម្រៀង និងជាថ្នាក់គ្រប់គ្រងផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្កភាពភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គម ដោយទម្លាយ រូបភាព សុគន្ធ និសា និងមុខអនាគតស្វាមី របស់កញ្ញាមុននាងចូលរោងការមួយថ្ងៃ ដែលមហាជនមួយចំនួនទន្ទឹងចង់ស្គាល់។ ដោយយោងតាមគណនីយហ្វេសប៊ុករបស់លោកផ្ទាល់ក៏បានបង្ហោះរូបេជាច្រើនសន្លឹកកាលពីថ្ងៃទី២៩ ម្សិលមិញនេះក្នុងនោះមានទាំងបាច់ផ្កាដ៏ធំ និងរូបសុគន្ធ និសា និងអនាគតស្វាមី ជាមួយគ្នានោះលោកក៏បានភ្ជាប់ជាមួយនិងជូនពរផងដែរ។

អត្ថន័យក្នុងសារនោះលោកបានរៀបរាប់យ៉ាងដូច្នេះថា«ចូលរួមអបអរ និសា និង បងប្រុស សំរាប់ថ្ងៃមង្គលជយ័ 01.12.2017 ជូនពរ បងប្រុស និង និសា ចាប់ដៃគ្នា ជួបតែសេចក្តីសុខ សុភមង្គលជារៀងរហូត Sorry ដែលខ្ញុំមិនចូលរួមថ្ងៃពិសេសរបស់ មិត្តល្អ និង បងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញ នៅខេត្ត សៀម​រាប​..ដូ​ច្នេះ​​ខ្ញុំមានតែបាច់ផ្កាកូលាប 168 ទង ជូនពរឲ្យស្រលាញ់គ្នា រហូតដល់168 ឆ្នាំ និងទឹកប្រាក់ 168$ តំណាង លា​ភ​​ ជយ័ ចាប់ដៃគ្នា ហេង ហេង រកលុយបានច្រើនៗ រហូត រហូត រហូត»។

Comments