កំពង់ស្ពឺ៖ តារាចម្រៀងរ៉េបវ័យក្មេង លោក ងួន ចាន់ដេវីត ឬ G-Davith តាមរយៈបណ្តាញសង្គម បានបង្ហាញនូវរូប​ភាពជាច្រើនសន្លឹក ស្ថិតក្នុងហ្វូងក្មេងៗសិស្សសាលា«ព្រះពុទ្ធមានសេរី» ដែលមានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងគណនីហ្វេសប៊ុកតារាចម្រៀងរ៉េបរូបនេះបានសរសររៀបរាប់ដូច្នេះថា«អគារនៅខាងក្រោយជាសា​លា​ប​​ឋ​មសិ​ក្សា​ ហើយដីវាលដែលនៅខាងក្រោយខ្ញុំនេះគឺជា អនាគត អនុវិទ្យាល័យ ព្រះពុទ្ធមានសេរី សមិទ្ធផលនៃកា​រ​ប្រឹ​ងប្រែងរបស់ ការប្រគំតន្រ្តី G-FUND BY G-DEVITH នឹង ចូលរួមគាំទ្រដោយ G PARK Energy Drink Ca​​mbodia។ បន្ទរនឹងសំដីនេះ តារាចម្រៀងរ៉េចដែលល្បីខ្លាំងក្រោយចាប់ដៃគូច្រៀងជាមួយ អ្នកនាង ពេជ្រ សោ​ភា ​រូបនេះបញ្ជាក់ថា « សាលារៀននេះគឺកើតចេញពីការប្រគំតន្រ្តី G-FUND BY G-DEVITH ធ្វើឡើងកាលពីថ្ងៃ​ទី ​៥ ខែតុលា កន្លងទៅនៅសាលមហោ ស្រពកោះពេជ្រផងដែរ»៕