ភ្នំពេញ៖ ព្រមនឹងវត្តមានមកប្រឡូកការងារសិល្បៈក្នុងប្រទេសកំណើតវិញ អតីតអ្នកកំប្លែងក្នុងក្រុមនាយ កុយ អ្នកនាង ស៊ុន ណារីម៉ូនីកា ក៏ត្រូវបានគេមើលឃើញថា ការវិលមកចាប់អាជីពសិល្បៈមានភាពរីកចម្រើន មិនចាញ់កាលពី១០ឆ្នាំមុន មុនចេញទៅរស់នៅប្រទេសបារាំងនោះប៉ុន្មានដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកសិល្បៈជាមិត្តភក្កិជុំវិញខ្លួន ភ្ញាក់ផ្អើលនៅវិនាទីថ្មីៗនេះ គឺតារាសិល្បៈវ័យជ្រេរូបនេះ ប្រកាសឲ្យដឹងក្តែងៗថា «ថ្ងៃទី១ខែមករា ចំ ចំថ្ងៃចូលឆ្នាំសកល(ឆ្នាំ២០១៨ខាងមុខនេះ) ក៏ជាថ្ងៃកំណើតរបស់នាង»។

ឮពីការបង្ហើបពីអ្នកនាង ស៊ុន ណារីម៉ូនីកា ថា ថ្ងៃទី១ខែមករា ចំថ្ងៃកំណើតនោះ ក៏មានអ្នកមជ្ឈដ្ឋាននានារួមទាំងអ្នកសិល្បៈផង ពោលសរសេរពីថ្ងៃកំណើតដែលចំថ្ងៃដ៏ល្អ កម្រមានអ្នក ណា មានថ្ងៃកំណើតល្អបែបនេះ។ បើទោះជាមានការពោលសរសើរយ៉ាងដូច្នេះក្តី តែអ្នកនាង ស៊ុន ណារីម៉ូនីកា ហាក់មិនបង្ហាញភាពសប្បាយរីករាយនិងថ្ងៃកំណើតដែលខិតមកជិតដល់នោះប៉ុន្មានទេ ។ក្នុងនោះនាងក៏ពោលទៀតថា «ជិតដល់ថ្ងៃខួបកំណើតហើយ, តែប្រហែលជាមិនធ្វើទេមើលទៅ,»។ តែយ៉ាងណាអ្នកនាង ក៏ពោលបន្តថា «ហាក់មិនចង់ធីបចោលនូវថ្ងៃខួបកំណើតដ៏ល្អនេះទេ ។អញ្ចឹងសូមជូនពរខ្លួនឯងឲ្យមានសុខភាពល្អជាពិសេសសូមឲ្យបងប្អូនទាំងអស់ស្រឡាញ់នាងខ្ញុំឲ្យខ្លាំងឡើងៗ »។