ភ្នំពេញ៖ រំពេចពីសម្ភោធដាក់បញ្ចាំងស្នាដៃចុងក្រោយនៅគ្រប់រោងភាពយន្តក្នុងក្រុងភ្នំពេញ រឿង « នរណា Come Back » ដែលនៅមិនទាន់បានបង្ហាញពីការទូរទាត់លាត់សើយ ចំណាយ ចំណូល ចំណេញ។ បែរជាថៅកែផលិតកម្ម ក្លាស៊ិក និងជាម្ចាស់វណ្ណកម្មដ៏រន្ទត់នេះ រត់ទៅកោសក់ចាក់ពីគ្រហស្ថ បួសជាសង្ឃនោះទៅវិញ។ នៅថ្ងៃទី២៩ខែវិច្ឆិកានេះ នៅក្នុងបណ្តាញសង្គមបានលេចឡើងវីដេអូ ថៅកែផលិតកម្មល្បីខាងផលិតរឿងខ្មោចរន្ទត់ៗ លោក ហួរ សុផល កោសក់បួសជាព្រះសង្ឃ។ ក្នុងវីដេអូនោះ បានបង្ហាញឲ្យដឹងថា «ថៅកែផលិតកម្មក្លាស៊ិក ដែលទើបបើសម្ភោធចាក់បញ្ចាំងរឿង«នរណា Come Back លោក ហួរ សុផល សាងផ្នូសនៅវត្តបុទុម ក្នុងរាជធានីភ្នំពេញ»។

តែយ៉ាងណាការបែកធ្លាយថៅកែផលិតកម្ម ទៅសាងផ្នូសក្នុងលក្ខណៈស្ងៀមស្ងាត់នេះ ក៏លេចឡើងនូវដំណឹងមន្ទឹល ចេញជាការសន្និដ្ឋានផ្សេងៗគ្នា ខ្លះថា ហួរ សុផល រត់ទៅបួសនេះ ព្រោះបរាជ័យផលិតកុន និងខ្លះទៀតថា ហួរ សុផល គ្មានថ្ងៃគេចវេសពីការងារសិល្បៈនោះទេ ព្រោះគាត់ស្រឡាញ់សិល្បៈនេះណាស់ ។ ការសម្រេចចិត្តកោសក់សាងផ្នូសនេះ អាចជារឿងលុយថតរឿងអ្វីមួយ។ ស្រាយនូវមន្ទិក សង្ឃ ហួរ សុផល បានបកស្រាយថា «មានភាពស្មុកស្មាញក្នុងចិត្តខ្លាំងពេក ម្យ៉ាងទៀត តម្រូវទៅតាមការទស្សន៍ទាយរបស់គ្រូចិនសែផង ដែលតម្រូវឲ្យបួសមួយរយៈខ្លី» បន្តពីសង្ឃដិកានេះ លោកថា មួយរយៈចុងក្រោយនេះមានការស្មុកស្មាញក្នុងចិត្តខ្លាំងពេក និយាយទៅចាប់តាំងពីរាជ បុរីស្លាប់មក ទើបអាត្មាមានជំនឿលើការទស្សន៍ទាយរបស់លោកគ្រូចិចសែ»។ ការសាងភ្នួសក្នុងផ្លូវព្រះពុទ្ធសាសនានេះ ត្រូវបានព្រះសង្ឃ ហួរ សុផលអះអាងថា «អាត្មាបួសមួយអាទិត្យគឺចាប់ពីថ្ងៃអង្គាទី២៨ដល់ថ្ងៃអង្គាសប្តាហ៍ក្រោយ និងចាកផ្នូលវិញហើយ»។