សេអ៊ូល៖កាលពីថ្មីៗនេះសារព័ត៌មានកូរ៉េខាងត្បូង បានចុះផ្សាយថា នាង Taeyeonតារាចម្រៀងកូរ៉េដ៏ល្បី និង ជាសមាជិកក្រុមចម្រៀង Girls’ Generation នាង Taeyeon ដែលឈរនៅលំដាប់ទីមួយក្នុងបទចំរៀងចំនួន ពីរ​បទ “តារា” និង “ហេតុអ្វី” បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបីគ្រឿងនៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៨​ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅតំបន់ Gangnam។ ដោយយោងតាមពាក្យសម្ដីរបស់សាក្សីដែលឃើញហេតុការណ៍ផ្ទា​ល់ភ្នែកបានឲ្យដឹងថា« រថយន្ត Mercedes-Benz របស់នាង Taeyeon បានបុកនឹងតាក់ស៊ីមួយ ដែលបណ្តាល​ឱ្យរាលដាលប៉ះរថយន្តម៉ាក Audi នៅពីមុខតាក់ស៊ីនោះ ។

គេបានដឹងទៀតថា នាង Taeyeon ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ព្រោះតែនាងមានអាការឈឺទ្រូង ហើយមិនមែនតែនាងនោះទេ ម្ចាស់រថយន្ត Audi និង ជនរងគ្រោះពីរនាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដូចគ្នា »។ ដូចនេះ បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណីនេះយ៉ាងញាប់ដៃញាប់ជើង ហើយអ្នកគាំទ្ររបស់នាង Taeyeon ជាច្រើនបានផ្ញើសារនឹករឭក និង ជូនពរនាងឱ្យឆាប់ជាពីរបួសផងដែរ»៕(​ប្រភព ៖ Allkpop)