ភ្នំពេញ៖ ភពនឹងកំណើតដ៏អភ័ព្វកំព្រាឪពុក ម្តាយនាំចំណាក់ស្រុកតត្រុក ពីទឹកដីកំណើតស្រុករមាសហែកខេត្តស្វាយរៀង រស់ត្រឹមតែចិញ្ចឹមក្រពះ ប្តូរពីកំលាំងពលកម្មចាំដីថែចំការឲ្យគេនៅក្រុងព្រះសីហនុ កុមារី កើត វិច្ឆិកា វ័យ១៥ រស់នឹងជីវិតដ៏ខ្លោចផ្សារទៀត ដែលនាងមានជំងឺហើមជើងដ៏ចម្លែក ។ ខណៈរសៀលថ្ងៃទី៣០វិច្ឆិកានេះ ដែលទប់នូវក្តីអាណិតអាសូរមិនបាន តារាសម្តែងល្បីកញ្ញា ដួង ម៉ានិច ក៏នាំយកអំណោយសមាគមិត្តសិល្បៈជួយសង្គម អំណោយថវិការបស់លោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុន្នី និង អំណោតអតីតពលករកូរ៉េ លោក ឡេង ណាវ៉ាត្រាផងដែរទៅជូន កុមារី ដ៏អភ័ព្វ ដែលកំពុងមកទទួលការសម្រាកព្យាបាលជំងឺហើយជើងដ៏ចម្លែកនៅមន្ទីពេទ្យគន្ធបុប្ផា។

ក្រោយការបង្ហាញពីអាការៈ កុមារី វិច្ឆិកា វ័យ១៥ឆ្នាំ កំព្រាឪពុកកើតជំងឺចម្លែកហើមជើងប៉ោងដូចមានខ្ទុះខាងក្នុងធ្វើឲ្យនាងឈឺចាប់ម្តងៗនាងស្រែកយំជារៀងរាល់ យប់នាងគេងមិនដែលបានលក់ស្រួលដើរមិនរួច អង្គុយមិនកើតហូបមិនសូវបានព្រោះជំងឺនេះធ្វើទុក្ខខ្លាំង។ តារាសម្តែងដែលទើប វិវឍ្ឍអាជីពថ្មីធ្វើជាតារាចម្រៀង ដែលមិននេះប្រកូកប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអង្គាសថវិកាជួយកុមារីដ៏អភ័ព្វរូបនេះ នាងបានឲ្យប្រាប់តារាញូស៍នៅរសៀលថ្ងៃទី៣០ខែវិច្ឆិកានេះថា «ខ្ញុំនេះបាននាំថវិកា ជូនកុមារី កើត វិច្ឆិកា ដែលមានជំងឺហើមជើង ដើម្បីជួយសម្រួលដល់ការសម្រាកព្យាបាលជំងឺដ៏ចម្លែកនេះ ដែលពេលនេះ នាងកំពុងសម្រាកព្យាបាលនៅមន្ទីពេ​ទ្យ​​​គន្ធបុប្ផា។ កញ្ញា ដួង ម៉ានិច បានបង្ហាញឲ្យដឹងថា ថវិកាដែលនាងយកជួយកុមារី ដ៏អភ័ព្វនេះ ទទួលបាន លោក ពេជ្រ កែវមន្នី អភិបាលនៃខណៈអភិបាលខណ្ខមានជ័យចំនួន៥០ដុល្លារ លោក ឡេង ណាវ៉ាត្រា ថៅកែផលិ​ត​កម្ម Galaxy ៥០ដុល្លារ រួមនិងថវិកាពីសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម យកទៅជូនកុមារី ដែលមានជំងឺហើមជើងនេះ។