ភ្នំពេញ៖ កាលពីថ្ងៃទី៣០ម្សិលមិញ នៅលើគណនីយហ្វេសប៊ុករបស់អ្នក នាង គង់ ច័ន្ទស្រីមុំ បានបង្ហាញជំហរបដិសេធនិងសារព័ត៌មានថៃ ដែលបាន យករូបអ្នកនាង និងស្វាមីទៅចុះផ្សាយបំភ្លៃការពិត។ នៅក្នុងគណនីហ្វេសប៊ុកនោះ អ្នកនាង គង់ ចាន់ស្រីមំ ភ្ជាប់រូបថតថតពីព័ត៌មានថៃផ្សព្វផ្សាយដោយមានការយករូបថតនាងនិងស្វាមី តភ្ជាប់និងរូបយាយតាចាស់ពីរនាក់ រំលេចចំណងជើងជាភាសាថៃធំៗ បកជាខ្មែរមានន័យថា «រៀបការប្រពន្ធអ្នកមាន មិនអញ្ជើញឪពុកអ្នកក្រ ខ្លាចខ្មាសគេ»។

ខណៈ អ្នកនាងគង់ ច័ន្ទស្រីមុំបាននិយាយបដិសេធយ៉ាងដូច្នេះទៀតថា«នាងខ្ញុំ និង ស្វាមី សូមបដិសេធជាមួយនិងសារព័ត៌មានថៃមួយនេះ ដែលសរសេរបំភ្លើសពីកាពិត សូមមេត្តាយកវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន យកមកពិចារណាផងមុននិងសរសេរ»។ បើទោះជាយ៉ាងណា អ្នកនាង គង់ ចាន់ស្រីមុំ បន្តទៀតថា«នៅមិនដឹងពីប្រភពព័ត៌មាននេះពិតប្រាកដនៅឡើយទេថាចេញមកពីប្រភពណាទេហើយមានបំណងអ្វីនោះទេ ទើបយករូបភាពយើងខ្ញុំទាំង2 នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ កុំដើម្បីតែផលប្រយោជន៍ខ្លួនឯងមកបំផ្លាញកិត្តិយសអ្នកដទៃ។» បន្តពីសារទទួចសុំអ្នកគាំទ្រ សូមជួយ ស៊ែរ ផងដើម្បីកុំឲ្យមានការយល់ច្រលំបន្តរទៀតនោះ អ្នកនាង គង់ ចាន់ស្រីមុំ ពោលអះអាងថា«ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រលំ ឬជឿទៅលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នេះទៀត។