ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេយាងទតល្ខោនរឿង “ព្រះវេស្សន្តរជាតក” ដែលសម្តែងជាទស្សនីយភាព បែបបុរាណ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ។

ទន្ទឹមនោះ ឈុតឆាក នៃរឿង ព្រះវេស្សន្តរជាតក ត្រូវបានសម្តែងជាទស្សនីយភាពបែបបូរាណ ដ៏ល្អជក់ចិត្ត ហើយត្រូវបានសព្វព្រះរាជហឫទ័យពីព្រះមហាក្សត្រ និងសម្ដេចម៉ែយ៉ាងខ្លាំង ។ ក្រោយការសម្តែងចប់ភ្លាម ក្រុមសិល្បៈសម្តែងរឿងនេះ បានក្រាបថ្វាយបង្គំ និងអរព្រះគុណ នូវព្រះរាជវត្តមានដ៏ខ្ពស់ខ្ពស់នៃការយាងទតរបស់ព្រះអង្គ រំពេចនោះក្រុមសិល្បៈដដែលនេះបានបន្លឺឡើងនូវពាក្យមួយឃ្លាស្រុះគ្នាថា “កូនចៅ ចៅទួត ស្មោះស្ម័គ្រជ្រកក្រោមល្អងព្រះបាទជានិច្ច” ។