ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១ខែ១២ ឆ្នាំ២០១៧ តារាកំប្លែងល្បីក្នុងក្រុមនាយ ពែកមី អ្នកនាង ក៏បង្ហោះសារនៅក្នុងហ្វេសប៊ុក ដោយបង្ហាញថា« 01.12.2017.ថ្ងៃថ្មីខែថ្មីឆ្នាំចាស់ សូមឲ្យខ្ញុំមានសុខភាពល្អជោគជយ័ក្នុងជីវិតសិល្បៈនឹងរកស៊ី មានបាន ធ្វើល្អបានល្អ សូមឲ្យមនុស្សដែរគិតអាក្រក់លើខ្ញុំ វិនាសខឹងណាស់»។ ថ្មីៗតារាកំប្លែងស្រីសម្តីចាក់ទឹកមិនលិច អ្នកនាង ខ្ញុង ទើបនឹងប្រកាសពីចំណងស្នេហ៍ថ្មី ជាមួយនាយ កៃដ, បញ្ចប់ងារមេម៉ាយកូនមួយចំណាយមាត់ញាតិ។
ទន្ទឹមនេះតារាកំប្លែងក្លាយជាភរិយាពេញច្បាប់ អ្នកកំប្លែងរួមក្រុមនាយ កៃដ ត្រឹមពិធីសែនព្រេននោះ ក៏បង្ហាញផងដែរ ពីភាពមមាញឹកផងដែរទាំងអាជីវកម្ម ក្រៅការងារសិល្បៈ។ ដែលនាំឲ្យមានពាក្យសរសើរថា តាំងពី អ្នកនាង ខ្ញុង មានប្តី ខិតខំប្រឹងប្រែងរកលុយស្ទើរតែគ្មានពេលវេលាសម្រាក ពីព្រោះនាងចង់បានប្រាក់ចំណូលបន្ថែមទៀត ដើម្បីពង្រឹកជីវភាពគ្រួសារ។