ភ្នំពេញ៖ អ្នកម្ដាយវ័យក្មេងដែលជាពិធីការិនី និងតារាសម្តែងរងងារមេម៉ាយចំណាយមាត់ញាតិ អ្នកនាង សុខ សុម៉ាវត្តី ហាក់មានការមមាញឹកមិនតិចឡើយ ព្រោះឃើញមានទាំងការថតរឿង ស្ពត ពិធីការិនី និងកម្មវិធីផ្សេងៗជាច្រើន នៅក្នុងដៃ។ ដោយឡែកទោះជាយ៉ាងណាក៏ដោយ ក៏នាងមិនដែលភ្លេចកូនជាទីស្រលាញ់របស់នាង នោះឡើយ ដែលនាងតែងមើលថែ បានយ៉ាងល្អឥតខ្ចោះ។

បង្ហាញពីទឹកចិត្តនេះ អ្នកនាង សម្រស់ចាំអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបថតអោបកូនជាប់នឹងដើមទ្រូង ជាមួយសារដ៏មានអត្ថន័យថា «ទោះហត់ ក្ដៅ ធ្ងន់ លំបាក យ៉ាងណាក៏ខ្ញុំមិនដែលគិតសូម្បីតែម្ដងថាដាក់ម្នាក់នេះចុះពីរង្វង់ដៃខ្ញុំ#Love #Jasmine GOODNIGHT»។ ដូចនេះអ្នកនាងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងនាមជាម្តាយ នាងពិតជាតស៊ូ និងប្រឹងប្រែងខ្លាំង ដើម្បីកូនស្រីសំណព្វចិត្ត តែមួយរបស់នាង៕