ភ្នំពេញ៖ លើគណនីហ្វេសប៊ុកនាយ ពែកមី បង្ហោះថ្ងៃទី៣០ខែវិច្ឆិកា បានធ្វើវីដេអូផ្សាយផ្ទាល់ បង្ហាញពីដំណើរទៅស្រុកកំណើតខាងប្រពន្ធ នៅអ្នកលឿងត្រើយខាងលិច។ នៅក្នុងវីដេអូផ្សាយផ្ទាល់ ឲ្យឃើញប្រពន្ធរបស់នាយ ពែ​ក​មី​ ជាអ្នកបើរថយន្តនោះ នាយ ពែក ដែលម្តងនិយាយកំប្លែងពីនេះ ម្តងកំប្លែងពីនោះ ហើយបន្ទាប់ពីពន្លាយទន្ទេញកំណាព្យបញ្ចើញភាពក្រម៉ិចក្រម៉ើមរបស់ខ្លួនឯងចំអកឲ្យប្រពន្ធថា ធ្វើម៉េចទេអូន បានប្តីស្អាតនិងថា ជាតិជាប្រុសទោះបានប្រពន្ធស្អាតយ៉ាងណាក៏នៅតែមានស្រីដែរ។ នាយ ពែកមី ដែលទទួចសុំឲ្យអ្នកគាំទ្រជួយស៊ែរវីដេអូផ្សាយផ្ទាល់នេះឲ្យបានចំនួន៥០០ស៊ែរនោះលោកអះអាងថា និងនិយាយរឿងពិតមួយឲ្យស្តាប់។

 

រឿងពិតនោះ នាយ ពែកមី បានប្រាប់រៀបរាប់ថា «បានកើតឡើងជាងមួយឆ្នាំហើយ ។ នៅពេលនេះប្រពន្ធខលទូរស័ព្ទតាមវីសេអូឆាតទៅ ចំពេលខ្ញុំកំពុងនៅក្នុងបន្ទប់ផ្ទុះសំណាក់ តែមិនហ៊ានទទួលទេ លុះប្រញាប់ប្រញាលចេ​ញ​​មកក្រៅក៏ទាញអាវខោស្លៀកពាក់ឡើងបើឡាន ហើយក៏ចុចទូរស័ព្ទទទួលប្រាប់ថា មុននេះបងកំពុងនៅថតមិនបានទទួល»។ ក្នុងវីដេអូបកអាក្រាតអាថ៌កំបាំងខ្លួនឯងទាំងប្រពន្ធអង្គុយបើកឡាននោះ បង្ហាញឲ្យឃើញជាសា​ធា​រណៈនោះ នាយ ពែកមី បានបញ្ជាក់ថា «ពេលនោះមានអីប្រញាប់ពេក ដល់ផ្ទះបានដឹងថា ពាក់អាវខុស ។ ពេ​ល​នោះឃើញខុសក៏ទាញទូរស័ព្ទថតវីដេអូបន្លប់ ដឹងអីស្រាតខោវែងចេញ លីអូ ខុសថ្នេទៀត មានអីប្រពន្ធ លេ​ង​ម៉ាចាស់ដៃ »។ នាយ ពែក មី បន្ទរនឹងសំដីបែបលេងសើចមុខប្រពន្ធថា កុំយកប្តីអ្នកកំប្លែងសុទ្ធតែខួចៗទាំងអស់នោះ នាយ ពែកមី ក៏បញ្ជាក់ទៀតថា «រឿងនេះគឺជារឿងពិត នេះហើយជាតិជាប្តីខូច តែខ្ញុំខូចយ៉ាងណាក៏មិនចោលប្រពន្ធដែរ »។