ភ្នំពេញ៖ លើអ៊ីនស្រ្តាក្រាម កញ្ញា វ៉ាន់ នីឡា តារាកំប្លែងដែលកំពុងវិវឌ្ឍខ្លួនក្លាយជាអ្នកជំនួញវ័យក្មេងតាមរយៈការលក់ផលិតផលតាមអននោះ បានធ្វើឱ្យមហាជមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងហ៊ានបង្ហោះរូបថតសិចស៊ី។ ជាមួយ នឹងរូបភាពដែលស្រីស្រស់ នីឡា បានបង្ហោះនោះ បានបង្ហាញនៅភាពសិចស៊ីផ្នែកល្វែងលើ ដោយបញ្ចេញសាច់សខ្ចីដូចបណ្ដូលចេក បង្អួតភ្នែកមហាជនស្រស់ៗ ធ្វើឱ្យប្រុសៗសម្លឹងមិនដាក់ភ្នែក ។

គេនៅចាំបានថា កាលពីលពថ្មីៗកន្លងទៅនេះ វ៉ាន់ នីឡា ត្រូវបានជនខិលខូចលួចយកគណនីហ្វេសប៊ុករបស់នាងទៅប្រើផ្សេងៗ រហូតដល់លោកតា វ៉ិចទ័រ ជាឪពុកអស់វិធីទប់ទល់ ក៏បង្ហោះសារ និង វីដេអូអង្វរចិត្តអ្នកដែលមានគំនិតខិលខូចនោះ ។ ប៉ុន្ដែរឿងរ៉ាវនេះមិនទាន់បានស្ងប់ស្ងាត់ផង តារាស្រីវ័យក្មេងរូបនេះ បែរមកបញ្ចេញសកម្មក្នុងអ៊ីស្រ្តាក្រាមរំលេចនូវរូបភាពសិចស៊ីទៅវិញ ៕