ភ្នំពេញ៖ កវី សុខ ជំនោរ បញ្ចប់ពិធីអាពាហ៍ពិពាហ៍ហើយ នៅមិនទាន់ទាំងបញ្ចេញដំណើរនាំភរិយាដ៏ក្មេងខ្ចី ស្រី សុរង្សី ទៅក្រេបទឹកឃ្មុំថានៅទីណាឲ្យប្រាកដផង ។ កវីទើបចាកងារកម្សត់ស្នេហ៍សុខ ជំនោរ បែរជាបង្ហើបការផ្សព្វផ្សាយ លើជំនួញកាហ្វេស ខណៈប្អូនស្រីដែលអវត្តមានពិធីមង្គលបងប្រុស កញ្ញា វ៉ាន់ នីឡា ក៏បង្ហាញការគាំទ្រផងដែរ។

ដោយយោងតាមគណនីយហ្វេសប៊ុករបស់លោកបានបង្ហោះកាលពីថ្ងៃទី១ ខែ១២នេះ ខណៈមហាជនកំពុងដាក់ការតាមដាន ពិធីមង្គលការ តារាចម្រៀង សុគន្ធ នីសា ដែលជាអតីតគូស្នេហ៍ចាស់នោះ លោក សុខ ជំនោរ បែរសរ​សេ​រ​សារផ្សព្វផ្សាយដូច្នេះថា«អបអរសាទរ ឆ្នាំសកល២០១៨ សូមផ្តល់ជូនម្ចាស់ហាងកាហ្វេទាំងអស់ក្នុងទីក្រុងភ្នំ​ពេ​ញ នូវកាដូពិសេស! Please share.»។ ក្នុងន័យនេះដែលកញ្ញា សុខ ចិន្តា ហៅ នី ឡា ដែលជាប្អូនស្រីក៏បានស៊ែប​ន្ត​ហើយក៏បាននិយាយយ៉ាងដូច្នេះថា« Really ?? So for me must be more cheaper(ពិតមែន ?? ដូច្នេះសម្រាប់ខ្ញុំត្រូវតែមានតំលៃថោកជាង)»។