ភ្នំពេញ៖ កាលពីមិ្សលមិញថ្ងៃទី០១ ធ្នូ ជាថ្ងៃមង្គលការរបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ សុគន្ធ នីសា ដែលធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែល ។ ក្នុងនោះផងដែរតារាចម្រៀងល្បីៗ ដែលជាមិត្តរួមអាជីពដូចជាពេជ្រ សោភា សុខ ស្រីនាង និង ស្តេប មិនបានចូលរួមកម្មវិធីមង្គលការពេលល្ងាចនោះ ក៏ពិតមែនអ្នកទាំងបីបានទៅចូលរួមហែរកំណត់កាលពីព្រឹក ថែមទាំងបានចូលរួមក្នុងពិធីចងដៃ សុគន្ធ និសា ថែមទៀត ។

ដោយឡែក មិនមែនមានតែពួកគេទាំងបីនេះទេ នៅមានតារាមួយចំនួនទៀតដែលអាក់ខានដោយសារមានភារកិច្ចចាំបាច់ មានដូចជា ចន ច័ន្ទលក្ខិណា សាវិន ហ្វីលីព និង ករុណា ពេជ្រ ជាដើម។ ទោះបីជាតារាទាំងនោះមិនបានចូលរួមក៏ពិតមែនតែពួកគេម្នាក់បានផ្ញើសារជូនពរដល់គូស្វាមីភរិយាថ្មីនេះផងដែរ ដោយ ពេជ្រ សោភា ជូនពរយ៉ាងដូច្នេះថា «ជូនពរ និសា ស្រលាញ់គ្នាដល់ចាស់កោងខ្នងណា»ចំណែកឯចន ច័ន្ទលក្ខិណា ជូនពរថា «អបអរសាទរអូន! បងសូមជូនពរអូនឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និង ឆាប់មានបុត្រណាអូន» និងមានអ្នកផ្សេងជាច្រើនអ្នកទៀត បានចូលរួមផ្ញើសារជូនពរនេះ ៕