ភ្នំពេញ៖ ថ្មីៗនេះ ពិធីការនីដ៏ល្បី ១០ឆ្នាំមុន អ្នកនាង ចាន់ សុផានី បានរៀបរាប់ពីជីវិតនាងរស់នៅសព្វថ្ងៃខ្វះភាពកក់ក្តៅ តែលទោល និងបានប្រៀបធៀបជីវិតខ្លួនថាចាញ់សូម្បីដើមបញ្ញើក្អែក ដោយក្នុងសារនោះបានសរសេរថា “ក្នុងខ្សែជីវិតខ្ញុំ ខ្ញុំបានដើរដួលច្រើនដងណាស់ រហូតមានស្នាមរបួសពេញខ្លួន ប៉ុន្តែជីវិតកូនអ្នកក្រម្នាក់នេះ នៅតែងើបដើរទាំងត្រដាបត្រដួស ទាំងគ្មានបង្គោលតោង ហើយក៏គ្មានឈើច្រត់ ជីវិតខ្ញុំ ប្រៀបមិនបាននឹងដើមបញ្ញើក្អែកផង ព្រោះមានរឿងជាច្រើនដើរចូលមករកខ្ញុំ” ។ នាងបានបន្ថែមថា “មនុស្សជាច្រើនប្រហែលជាយល់ច្រឡំស្មានថា ខ្ញុំនេះជាដើមឈើធំបែងមែកសាខាហើយមើលទៅ ប៉ុន្តែមិនមែនទេខ្លួន ខ្ញុំផ្ទាល់ក៏ត្រូវការដើមឈើសម្រាប់ជ្រកម្លប់ដែរ” ។

ភាពឯកាអ្នកនាង ចាន់ សុផានី ត្រូវបានគេកត់សម្គាល់ថា នាងចាប់ផ្តើមបាក់ទឹកចិត្តខាំង ខណៈលោក ហ្សូណូ បានចាកចេញ​ពីរូបនាង ទុកឲ្យនាងរស់នៅចិញ្ចឹមកូនតែម្នាក់ឯង រីឯលោក ហ្សូណូ វិញ ត្រូវបានអ្នកនាង ចាន់ សុផានី បញ្ជាក់ថា សូម្បីតែមុខកូន ក៏លោក ហ្សូណូ មិនចង់ជួបផង ។ ក្នុងសារដ៏រៀបរាប់ពីទុក្ខលំបាករបស់ពិធីការនី ចាន់ សុផានី បានធ្វើឲ្យមហាជនទូទៅផ្តល់កំលាំងចិត្តឲ្យអ្នកនាងខិតខំប្រឹងប្រែង តស៊ូក្នុងជីវិត ៕