ភ្នំពេញ៖ អាពាហ៍ពិពាហ៍តារាចម្រៀង សុគន្ធ និសា និង ចៅ សម្បត្តិ បានប្រព្រឹត្តទៅយ៉ាងរលូន នៅសណ្ឋាគារសូហ្វីតែល ភូគីតា ក្រោមបរិយាសរីករាយបំផុត ។ ជាក់ស្ដែងនៅក្នុងកម្មវិធីពេលយប់ដែលត្រូវជាវេលាដែលកូនក្រមុំកូនកម្លោះត្រូវបោះបាច់ផ្កានោះ ក៏មានភ្ញៀវកិត្តិយសជាច្រើនបានរង់ចាំ និងចង់ដឹងថា តើអ្នកណាដែលមានសំណាងចាប់បានបាច់ផ្កាមួយនោះ។ រំពេជនោះ កម្លោះសង្ហា នី រតនា ម្ចាស់ពាន Cambodia Idol តែម្ដង ដែលធ្វើឲ្យលោកត្រេកអរ ញញឹមបិទមាត់មិនជិត ថែមទាំងបាននិយាយលើឆាកថា “សុំឲ្យជួបគូឆាប់ៗ” ទៀតផង ៕ សូមទស្សនាវីដេអូ!!