ភ្នំពេញ៖ កាន់តែភ្ញាក់ផ្អើលទៀតហើយនៅលើបណ្ដាញសង្គមកាលពីថ្មីៗនេះ បានបង្ហាញរូបភាព Pre-Wedding របស់តារាសម្តែងប្រុសចំនួនពីរដួង លោក ជា លាងឆេ និងលោក គឹម តារា បានធ្វើឱ្យអ្នកគាំទ្រ និងមហាជនទូទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញអ្នកទាំងពីរថតរូបជាលក្ខណៈរូបថត Pre-Wedding ជាមួយគ្នា។

ជាក់ស្ដែងនៅលើហ្វេសប៊ុក Star V Photography បានបង្ហោះរូបជាច្រើនសន្លឹករបស់តារាប្រុសទាំងពីរដួងនេះ រួមទាំងសារដែលភ្ញាក់ផ្អើលថា «កាន់តែក្តៅឡើងៗ តារាប្រុសពីររូបនេះធ្វើអោយមហាជនកាន់តែសង្ស័យ»។ គួរបញ្ជាក់ថា នេះជាលើកទី១ ហើយដែលគេឃើញតារាប្រុសខ្មែរ បានចេញរូប Pre-Wedding ដែលកន្លងមកធ្លាប់តែមានតារាប្រុសបរទេស ជាពិសេសតារាប្រុសថៃតែម្តង ។ ទោះជាយ៉ាងណា ប្រសិនរឿងនេះ ជាការពិត យើងមានតែពាក្យជូនពរឲ្យមានក្តីសុខប៉ុណ្ណោះ ៕