ភ្នំពេញ៖ ថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះរូបមួយសន្លឹក ដែលមានផ្ទាំងខាងក្រោយជារូបប្រាសាទអង្គរ​វត្ត​ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាចុច Like ស៊ែរ និង ខមមិន ភ្លូកទឹក​ភ្លូកដី ។ ក្នុងរូបមួយជំហរខ្លួន តារាចម្រៀង ព្រាប សុវត្ថិ បានបញ្ចេញទឹកមុខមាំ ថែមពាក់វែនតា និងមួកយ៉ាងស្រស់​សង្ហា ដៃស្តាំកាន់ទូរស័ព្ទថតរូបស៊ែលហ្វី ដែលលេចឡើងនូវរូបរាងសង្ហាផ្សាភ្ជាប់ផ្ទាំងរូបអង្គរវត្តតំណាងឲ្យ​ជាតិសាសន៍ខ្មែរ ។

ទន្ទឹមនឹងការបង្ហាញរូបរាងដ៏សង្ហានេះ ភ្លាមៗនោះ អ្នកគាំទ្រម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “A Por Love U” បានសរ​សេរសរសើរចំៗថា “ពុកអើយពុក អត់ចាស់អីតិច ខ្ញុំមើលពុកតាំងពីខ្ញុំនៅកូនក្មេង កាលនោះមុខពុកនៅក្មេង ដល់ឥលូវខ្ញុំធំហើយ ពុកក៏នៅតែក្មេងដដែល” ។ ជុំវិញការខមមិនរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ត្រូវបានមហាជនចាត់ទុកថា មតិដែលបានលើកឡើងនេះ​ជាការពិត ព្រោះយើងដឹងហើយថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានវ័យជ្រេទៅហើយ ថែមទាំងមានកូនកំលោះៗ​អស់ហើយដែរ ប៉ុន្តែលោកនៅតែមានរាងសង្ហាដូចមនុស្សវ័យម្ភៃឆ្នាំក្រាស់អញ្ចឹង ៕