អាមេរិក៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែងហូលីវូដ ជនជាតិអាមេរិកកាំង អេនជេលីណា ចូលី (Angelina Jolie) និងអ្នកស្រី លួង អ៊ឹង បាននាំកុមារយ៉ាងច្រើនទៅសំពះបន់ស្រន់សុំសេចក្តីសុខ នៅរដ្ឋឡងប៊ិច និងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ។ កុមារទាំងនោះ ត្រូវបានអ្នកស្រី អេនជេលីណា ចូលី បានចាត់ទុកថា ជាកូនៗ ដោយកន្លងមកតារាហូលីវូដរូបនេះ តែងតែផ្តល់ការឧបត្ថម្ភចំពោះកុមារនៅក្នុងមណ្ឌលនោះជានិច្ច ។ ក្នុងការបន់ស្រន់នោះទៀតសោត តារាហូលីវូដ បាននាំកុមារទៅអុជធូប បន់ស្រន់តាមបែបព្រះពុទ្ធសាសនាទៀតផង ដែលធ្វើឲ្យពុទ្ធសាសនិកជុំវិញពិភពលោកមានការសាទរ និងសរសើររូបនាង ដែលមិនចេះរើសអើងសាសនា ៕