ភ្នំពេញ៖ រូបភាពមួយសន្លឹកដែលបន្សល់តាំងពីសម័យសង្គមរាស្ត្រនិយម គឺរូបនារី ៣នាក់ដែលត្រូវបានគេស្គាល់ថា អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស (រាប់ពីឆ្វេងទៅស្តាំ) ដែលអ្នកទាំងបីជាតារាចម្រៀងដ៏ល្បីចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ ដែលមានចម្រៀងរាប់រយបទសុទ្ធតែល្បីៗ ហើយស្នាដៃទាំងនោះបានបន្សល់មកដល់បច្ចុប្បន្ន ។

ក្នុងរូបភាពនោះ បានបង្ហាញពីភាពស៊ីវិល័យ​ និងរូបរាងដ៏ស្រស់ស្អាតរបស់តារាចម្រៀងស្រីនាសម័យនោះ ដែលធ្វើមជ្ឈដ្ឋានទូទៅបានលាន់មាត់ថា តារាចម្រៀងជំនាន់នោះ មិនចាញ់តារា​ចម្រៀងបច្ចុប្បន្នឡើយ ៕