ភ្នំពេញ៖ រាត្រីម្សិលមិញ តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា បានបង្ហោះរូបលើអ៊ីនស្ត្រាក្រាមក្នុងទិដ្ឋភាពឈរទ្រឹង ចោលដួងនេត្រា  ទៅកាន់ព្រះច័ន្ទដោយអារម្មណ៍លន្លង់លន្លោច ហើយបន្លឺពាក្យថា “អូននឹកបង” ។ សម្តីផ្អែមល្ហែមនេះ បានធ្វើអ្នកគាំទ្រចំអន់ឲ្យតារាចម្រៀងរូបនេះថា “ឃើញ សុគន្ធ នីសា រៀបការ ឱក សុគន្ធកញ្ញា ចិត្តចង់រៀបការដែរ” ។

ជុំវិញសារនឹករលឹកនេះ មិនត្រូវបានបកស្រាយពីតារាចម្រៀង ឱក សុគន្ធកញ្ញា ទេ ប៉ុន្តែមានអ្នកគាំទ្រ​របស់នាង​ម្នាក់​ បានចេញមុខអះអាងថា “នេះគ្រាន់តែជាអារម្មណ៍របស់ សុគន្ធកញ្ញា ក្នុងបទចម្រៀងតែប៉ុណ្ណោះ” ។ គួរកត់សម្គាល់ថា កាលពីប៉ុន្មានខែមុន តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា គ្រោងភ្ជាប់ពាក្យជាមួយលោកឧកញ៉ា​ប្អូនថៅកែ​ផលិតម្មហង្សមាស ប៉ុន្តែដំណឹងនេះបានស្ងត់ស្ងាត់ទៅវិញ៕