ភ្នំពេញ៖ ​បងប្រុសពិធីការិនីល្បីឈ្មោះ នៅស្ថានីយទូរទស្សន៍ CTN អ្នក​នាង​ ខៀវ សាន​សា​ណា​ បានបាញ់សម្លាប់ប្រពន្ធ ហើយ​បាញ់​សម្លាប់​ខ្លួ​ន​ឯងតាមក្រោយ បង្ក​ឲ្យមា​ន​កា​រ​ភ្ញា​ក់​ផ្អើ​ល​យ៉ាងខ្លាំងយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។​ការសន្និដ្ឋាន​ភាគច្រើន​រួម​ទាំង​សមត្ថកិច្ច​លើក​ឡើងថា អាចមក​ពីភ្លើងប្រច័ណ្ឌ ។

បើតាមមន្ត្រីប៉ូលិសក្រុងភ្នំពេញបានបង្ហើបឲ្យ​ដឹងថា ជន​ដៃដ​ល់​ក្នុ​ង​ហេ​តុ​កា​រ​ណ៍​បា​ញ់​ប្រ​ហា​រ​នេះ មានឈ្មោះ ខៀវ កាណែល ត្រូវជាកូនរបស់លោក ខៀវ កូឡា អ្នកយ​កព័​ត៌មា​នជើ​ង​ចា​ស់ និងល្បីឈ្មោះ ហើយ​ក៏​ត្រូវ​ជា​បង​ប្រុស​បង្កើតរបស់អ្នកនាង ខៀវ សានសាណា ពិធី​ការិនី​ដ៏មាន​វោហា​ស័ព្ទ​នៅ CTN ហើយក៏ត្រូវជាក្មួយបង្កើតរបស់លោកផ្កាយ៤ ខៀវ សុភ័គ អ្នក​នាំ​ពាក្យក្រសួងមហាផ្ទៃផងដែរ។

បច្ចុប្បន្ន លោក ខៀវ កាណែល ជា​មន្ត្រី​ន​គរ​បា​លមា​ន​​តួនាទី​ជា​ជំនួយ​ការ​របស់​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្​នំពេញ លោក​ផ្កាយ៤ ជួន សុវណ្ណ​។

ប្រភពបន្តឲ្យដឹងថា «លោក ខៀវ កាណែល និង អ្នកនាង យេង លក្ខិណា ទើប​នឹង​រៀប​ការ​ជាមួយ​គ្នា​កាល​ពីអំឡុង​៣ខែមុនេះ ខណៈ​គូស្វាមី​ភរិយា​ថ្មោងថ្មីនេះ សុទ្ធ​តែ​ជាអ្នក​បរាជ័យ​ជីវិតអាពាហ៍ពិពាហ៍​មួយ​ភ្លើង​ដូចៗគ្នា»។

ព្រម​គ្នានោះ​ក៏​មាន​អ្នក​សិល្បៈ​បង្ហើបថា «ករណី​បងប្រុស សានសាណា បាញ់​ប្រហារ​ប្រពន្ធ​ហើយ​ក៏​បាញ់ប្រហារខ្លួន​ឯង​ជាក្រោយនោះ ករណី​នេះ​ទំនង​ជា​​កើតឡើង​ដោយ​សារភ្លើង​ប្រច័ណ្ឌ ព្រោះថា គូស្វាមី​ថ្មោងថ្មី​នេះ ពួក​គេតាមដឹង ប្រច័ណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​»។

​ប្រភពពីអ្នក​សិល្បៈក៏​បង្ហើបថា«លោក ខៀវ កូឡា មាន​តែកូន​ពីរគ្រាប់​គឺ អ្នក​នាង វៀវ សាន​សាណា និង​លោក ខៀវ កូណែល ។ ភ្លាមៗដែល​ដឹង​រឿង​កូន​ប្រុស​បាញ់សម្លាប់ប្រពន្ធ​រួម​បាញ់សម្លាប់​ខ្លួនឯង លោក ខៀវ កូឡា និង​ភរិយា ដោយ​រន្ធនឹងហេតុការកូនៗ លោក​ស្លុត​ខ្លាំងរហូត​ត្រូវ​បាន​គេនាំចូលពេទ្យ​ទាំងយប់​ទៀត​ផង»។​