ភ្នំពេញ៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដឹកនាំក្រុមសិល្បករសិល្បការនីមួយចំនួន ចុះចែកអំណោយដល់ក្មេងកំព្រា ក្នុងមណ្ឌលកុមារកំព្រាឈូករ័ត្ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ។ គួរបញ្ជាក់ថា  អំណោយទាំងអស់មានការចូលរួមឧបត្ថម្ភពីសប្បុរសជនក្នុងនិងក្រៅប្រទេស រួមមានទី១ ​ ថវិកាបងប្អូនសប្បុរសជននៅអូស្ត្រាលី ។ ទី២ ភួយចំនួន​ ១00ភួយ​ ឧបត្ថមដោយ​ លោក​ ហួត​ ជា។ ទី៣ ទឹកសំរងធម្មជាតិ​ ១០០ដប​ ឧបត្ថម្ភដោយ​ លោកស្រី​ ថេ​ ដាឡែន។ ៤ នំស្រួយលីលី​ ៣កេស និងទី៥ ហាងនំ​ BreadTalk ។

ជាមួយគ្នានេះ សមាគមមិត្តសិល្បៈស័គ្រចិត្តជួយសង្គម សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់​ដែលចូលរួមជាថវិកា និងសម្ភារៈមួយចំនួន។ ជាងនេះទៅទៀត សមាគម ក៏សូមជូនពរដល់សប្បុរសជនទាំងអស់ឱ្យជួបតែពុទ្ធព្រះពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ៕