ភ្នំពេញ៖ តារាសម្តែង និងម៉ូដែល ពោរពេញដោយទេពកោសល្យសិល្បៈ និងការឲ្យតម្លៃលើផលិតផលក្រមាខ្មែរនោះ​គឺ កញ្ញា មាន សូនីតា មិនដែលបោះបង់ចោលឡើយនៅស្នាមញញឹមដែលផ្ដល់ក្ដីសង្ឃឹមរបស់ខ្លួនឯង។ ជាកស្ដែងនៅលើកណនីយហ្វេសប៊ុករបស់នាងបានបង្ហោះរូបដែលដែលមានការច្នៃយ៉ាងប្រណិតដែលចេញពីស្នាដៃរបស់ខ្លួន រួមទាំងមានសារលើកទឹកចិត្តខ្លួនឯងដែរថា« One of the hardest decisions you’ll ever face in life choosing wether to walk away or try harder(ការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តដ៏លំបាកបំផុតដែលអ្នកនឹងជួបប្រទះជីវិតជ្រើសរើសយកដើរឆ្ងាយឬព្យាយាមកាន់តែខ្លាំង)»។ ដូចនេះឃើញថា តារារូបនេះទោះបីទៅដល់ទីណាក៏សាងភាពស្រស់ស្រាយដល់អ្នកដែលនៅជុំវិញខ្លួន និងលើកទឹកចិត្តខ្លួនឯងជានិច្ច ។ ជាងនេះទៅទៀត សារមួយនេះ បានទទួលការគាំទ្រ និងពេញចិត្តខ្លាំងពីសំណាក់មហាជនទូទៅយ៉ាងច្រើន៕