ភ្នំពេញ៖ បន្ទាប់ពីទទួលបានការសរសើរ ពីការប្រមែប្រមូលរូបថតតារាសិល្បៈចាស់ៗដែលបានវត្តមានពីឆាកសិល្បៈ យកមកបង្ហាញឲ្យមហាជនបានឃើញមុខ តាមរយៈបណ្តាញសង្គម តារាសម្តែងជើងចាស់ក៏ធ្លាក់ងារមេម៉ាយចាយសម្រស់អ្នកនាង ស៊ិន ឧត្តមផល្លា ថ្មីៗនេះក៏ធ្វើមហាជនភា្ញក់ស្រឡាំងកាំងផងដែរនិងសម្រស់ដើមទ្រូងសិចស៊ីមិនចាញ់តារាសម្តែងរះថ្មី។ ភាពបញ្ចញសម្រស់ដើមទ្រូងដ៏សិចស៊ីរបស់អ្នកមេម៉ាយចាយសម្រស់ រស់ក្នុងភាពហ៊ឺហាររបស់លក់ស្បង់ចីវរ អ្នកនាង ស៊ីន ឧត្តមផល្លានេះ ក៏ធ្វើឲ្យមហាជនលាន់មាត់ផងដែរថា ផល្លា ក្លាហ៊ានបញ្ចេញសម្រស់ដើមទ្រូងនេះ ពេលចំជាមួយតារាវ័យក្មេង ដែលបាត់មុខពីសិល្បៈ ទៅសម្ងំធ្វើមេកាកាស៊ីណូនៅអូស្រ្តាលី សោម ពន្លឺ ។

ព្រមនិងពាក្យសរសើរនៅ ក៏មានពាក្យលើកឡើងថា «ស៊ីន ឧត្តផល្លា ស្ងាត់ក្នុងភាពស្រគត់ស្រគំ តែប៉ះចំសោ ពន្លឺ បញ្ចេញដើមទ្រូងឡើងបែបភ្នែកបុរសៗ។ សិចស៊ីម៉េះអ្នកបង អ្នកបងផល្លា ស្រស់ស្អាតណាស់ពេលធ្វើបែបនេះ។ គួរបង្ហាញផងដែរ លោក សោ ពន្លឺ ជាតារាសម្តែងដ៏ល្បីជំនាន់គ្នាជាមួយលោក យុទ្ធិ ស័ក្តិ ខៀវ សំភេទ ញែម សុគន្ធ ដែលបានដកខ្លួនចេញពីសង្វៀនសិល្ប ចេញទៅរស់នៅប្រទេស អូស្ត្រាលី ។ បើតាមការឆ្លើយតបរបស់ អ្នកនាង ស៊ីន ឧត្តមផ្លា តបអ្នកគាំទ្រខមមិនសួរថា «លោក សោម ពន្លឺ មកកម្ពុជា ចុះប្រពន្ធគាត់មកទេ? ពេលនេះអ្នកនាង ស៊ីន ឧត្តមផល្លារឆ្លើយថា ប្រពន្ធគាត់មិនមកទេ គាត់មកកម្ពុជាតែម្នាក់ឯង»។