ភ្នំពេញ៖ ពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសកាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងមិនត្រូវបានបិទទេ ក្រោយពីមានការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃអស់ជាច្រើនខែឃើញថា មិនមានសកម្មភាពពាក់ព័ន្ធបញ្ហាល្មើសច្បាប់នោះទេ ពោលគឺ មជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕
