ភ្នំពេញ៖ តាមរយៈការបង្ហោះរឿង ធ្មប់ ជាវីដេអូ Trailer លើផេកផលិតកម្ម មាតុចក្រ ពិតជាព្រឺរោម ភ័យរន្ធត់ នឹ​ង​​ឈុ​​តឆាកដ៏ខ្លីនេះ ហើយខណៈពេលនេះទស្សនិកជនកំពុង តែឆ្ងល់ថា “តើក្នុងសាច់រឿងលងបន្លាចកម្រិ​ត​​ណា​?​”​ ​គួ​រ​បញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដ បានចូលរួមជាដៃគូផលិតផងដែរ។

នៅក្នុងរឿងបែបមន្តអាគម អូមអាមសង្គេតឃើញថាមានការចូលរួមសម្ដែងដោយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មមាតុចក្រ និងតារាល្បីៗជាច្រើនទៀត។នៅក្នុងសាច់រឿងតួអង្គនីមួយៗស្លៀកពាក់​​​​បែបបុរាណ ស្ថិតក្នុងសម័យលង្វែក។ ដោយឡែកបើក្រឡេកមើលតាមសាច់រឿងវិញ ក្នុងសម័យនោះមនុ​ស្​​ស​ភា​គ​ច្​រើ​ន​ ​និយម និងមានជំនឿទៅលើ រឿង «ធ្មប់» ជាខ្លាំង ដែលធ្វើឲ្យសាច់រឿងនេះ ទាក់ចិត្តទស្សនិកជនជាច្រើន អន្ទះសារ ចង់ទស្សនា ចង់ដឹងសាច់រឿងបន្តទៅជាយ៉ាងណាមែនទែន ក្រោយពីបានទស្សនា ឈុតក្រៅឆាកនេះរួច។