បន្ទាយមានជ័យ៖ ជារឿយៗ ក្រោយពីមានចំណងអាពាហ៍ពិពាហ៍តារាចម្រៀងប្រុសដ៏ល្បី ឆាយ វីរៈយុទ្ធ តែងតែឃើញបង្ហោះរូបភាពជាញឹកញាប់ទាក់ទងនឹងធម្មជាតិ ជាពិសេសបរិយាកាសបរិសុទ្ធ​នៃទីជនបទដាច់ស្រយាល ។ ជាក់ស្តែងកាលពីម្សិលមិញថ្ងៃទី០៣ ធ្នូ តារាចម្រៀងដែលមាន​ភរិយាជាអ្នកនិពន្ធ ឆាយ វីរៈយុទ្ធ បានបង្ហោះរូបស៊ែលហ្វី​ភ្ជាប់ផ្ទាំងពីខាងក្រោយជាវាលលំហរ​ដ៏ធំធេង​ ដោយលោកបានបង្ហាញថា “នេះហើយទឹកដី ភូមិស្រេះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ” ។

គួរបញ្ជាក់ថា តារាចម្រៀង ឆាយ វីរៈយុទ្ធ ទៅខេត្តបន្ទាយមានជ័យ​ក្នុងគោលបំណងចូលរួមច្រៀងកម្មវិធីប្រគុំតន្ត្រីមួយ ប៉ុន្តែសល់ពេលទំនេរមុនកម្មវិធីប្រគុំតន្ត្រីចាប់ផ្តើម លោកបានចេញទៅក្រៅដើម្បីស្រូបយកខ្យល់អាកាសបន្តិចទៅ ៕