ភ្នំពេញ៖ កញ្ញា ខ្លឹម ស្រីគា ដែលមហាជនទូទៅស្គាល់ថា ជាបវរកញ្ញាកម្ពុជាដែលចូលរួមប្រកួតកម្មវិធី Miss Grand International 2017 នៅប្រទេសវៀតណាម ដែលទទួលបានពានប្រជាប្រិយភាព ដោយមានសំឡេងឆ្នោតច្រើនលើសលប់ ។ កាលពីព្រឹកម្សិលមិញនេះ បវរកញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងកម្មវិធី ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ PNN នាថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង ១១:០០ – ១១:៣០នាទីព្រឹក ។
ក្នុងការអញ្ជើញចូលជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនោះ ត្រូវបានពិធីករ ប៉ែន ចំរ៉ុង បានសួរដេញដោលរឿងរ៉ាងរ៉ាវមួយចំនួនពាក់ព័ន្ធការប្រកួត និងរឿងផ្ទាល់ខ្លួនផង ។ រំពេចនោះ បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានឆ្លើយទាំងទំនុកចិត្ត និងភាពជឿជាក់ ធ្វើឲ្យមហាជនទូទៅពេញចិត្តយ៉ាងខ្លាំង ខណៈនាងប្រាប់ថា “នាងខ្ញុំចូលរួមប្រកួត ដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ” ។ គួររំឭកឡើងវិញថា កញ្ញា ខ្លឹម ស្រីគា មិនបានទទួលជយលាភីគ្រងម្កុងមហាសាលនោះទេ ប៉ុន្តែនាងបានទទួលការបោះឆ្នោតគាំទ្រច្រើន ផ្នែកប្រជាប្រិយភាព ៕
