អឺរ៉ង់៖ នារីជនជាតិអឺរ៉ង សាហា តាបា (Sahar Tabar) វ័យ១៩ឆ្នាំ ព្រោះតែស្រលាញ់ អែនជេលីណា ជូលី ខ្លាំងពេក នាងមិនត្រឹមតែកែសម្ផស្សរហូតដល់ទៅ ៥០ដងនោះទេ នាងថែមទាំងបានសម្រកទម្ងន់រហូតសល់ត្រឹមតែ ៤០គីឡូក្រាមប៉ុណ្ណោះ។

ការធ្វើបែបនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងរិះគន់នូវទង្វើរបស់នាងថា ធ្វើហួសហេតុ មិនខ្លាចស្លាប់ខ្លួនសោះ ហើយនៅខណៈនេះនាងមានសភាពគួរឲ្យខ្លាច ព្រោះមុខមាត់នាងដូចតួអង្គខ្មោចនៅក្នុងរឿងតុក្កតា ‘Dead Bride’ អញ្ចឹង ។ ទោះជាមានការរិះគន់យ៉ាងណាក្តី នារីជនជាតិអឺរ៉ង់រូបនេះ តែងតែបង្ហោះរូបភាពរបស់ខ្លួននៅលើគណនីអ៊ីនស្តាក្រាមរបស់នាង និងមានអ្នកគាំទ្ររហូតដល់ទៅជាង ៣០ម៉ឺននាក់ ឯណោះ៕