ភ្នំពេញ៖ ផលិតករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន លោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិចទ័រ ត្រូវបានគេដឹងថាលោកជាមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ និងចេះជួយយកអាសាអ្នកដទៃ ជាពិសេសបុគ្គលិករបស់លោកតែម្តង គឺលោកតែងតែបណ្តុះបណ្តាលធ្វើយ៉ាងណាទទួលបានភាពជោគជ័យ។ ជាងនេះទៅទៀតបញ្ហាក្នុងគ្រួសារក៏លោកមិនដែរធ្វើពិបាកចិត្តឡើយ កាន់តែមានភាពផ្អែមល្ហែមជួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែអ្វីដែលគួរឲ្យលោកស្តាយបំផុតនោះគឺ កាលពីម្សិលមិញ លោកតា វ៉ិចទ័រ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកបរិយាយពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកប្រាប់ប្រពន្ធថា «គិតទៅពេញ១ ឆ្នាំ២០១៧នេះ អូនមិនដែលលំបាកចិត្តដូច២០១៦ ទេ។ ដោយសារតែរឿងសម្ងាត់ទាំងអស់របស់បង បងលាក់ជិតឈឹង មិនឲ្យអូនដឹងឡើយ»។ ក្នុងសារនោះផងដែរ ព្រះតេជព្រះគុណ សារ៉ាវុឡា ម៉ម វត្តរតនវង្សី បានចូលខមមិនថា “ស្មោះស្នែហ៍ប្រែថាបានបុណ្យ ព្រោះមិនយកទម្ងន់ឲ្យធ្ងន់ក្នុងផ្ទះ គ្រប់រឿងអ្វីៗត្រូវបានជម្រះឲ្យឈ្នះឧបសគ្គគ្រប់វេលា” ។ ព្រះតេជព្រះគុណ បានបន្តែមទៀតថា “បេះដូងគ្រួសាររួមតែមួយ ទុក្ខព្រួយទាំងឡាយជៀសចេញឆ្ងាយ សត្រូវបាក់បបខ្លបខ្លាចអន្តរាយ ដោយអំណាចចិត្តស្មោះរួមតែមួយ” ។