ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ ក៏ធ្វើឲ្យអ្នកគាំទ្រចាប់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីវត្តមានតារាចម្រៀងល្បីៗរស់នៅទ្រនំផលិតកម្មផ្សេងគ្នា ថតជុំគ្នា បង្ហាញពីស្នាមញញឹមដ៏រីករាយដាក់គ្នា។

ពីរូបថតមួយសន្លឹកដែលបង្ហាញពីការជុំគ្នារវាងតារាចម្រៀងបីផលិតកម្មផ្សេងគ្នានោះបានបង្ហាញឲ្យឃើញថា វត្តមានតារាចម្រៀងប្រុសស្រី លោក ជីដេវីត និង កញ្ញា ទេព បូព្រឹក្ស មកពីផលិតកម្ម រស្មីហង្សមាស លោក ខាន់ ជេម មកពីផលិតកម្ម សាន់ដេ និងវត្តមានលោក សុគន្ធ ថេរ៉ាយុ មកពីផលិតកម្ម ថោនផងដែរ។ ជាមួយគ្នានោះអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺខាងក្រោយនៃរូបភាព(Background)គឺបានថតជាប់ជាមួយនឹង ជើងខ្លាំងប្រចាំផលិតកម្ម រស្មីហង្សមាស មួយគូទៀត នោះគឺ លោក Step ជាមួយនឹងអ្នកនាង ពេជ្រ សោភាផងដែរ។