ថៃ៖ នារីជនជាតិថៃ វ័យ១៨ឆ្នាំម្នាក់បានសម្រេចចិត្តចេញទៅសាងផ្នួស ស្វែងរកសេចក្តីស្ងប់ស្ងាត់ មិនចង់រវីរវល់នឹងមនុស្សលោកទៀតហើយ ព្រោះតែកន្លងមកនាងអស់ជំនឿលើមនុស្សប្រុស ដែលតែងតែធ្វើឲ្យនាងរងទឹកភ្នែកឥតល្ហែ ប្រុសៗភាគច្រើនដែលនាងបានជួបសុទ្ធតែជាប្រុសសាវ៉ា មានចិត្តមិនស្មោះ មានថ្មីភ្លេចចាស់ ដែលជាហេតុធ្វើឲ្យនាងខូចចិត្តទ្រាំមិនបានក៏សម្រេចជ្រើសរើសផ្លូវនេះ ។
ការសម្រេចសាងផ្នួសនេះ ត្រូវបានមហាជនមួយចំនួនក៏មានការគាំទ្រដែរ ដោយពួកគេលើកឡើងថា សាងផ្នួសចុះ! ដើម្បីឲ្យនាងមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងជាចំណែកមួយកាត់បន្ថយកុំឲ្យនាងគិតច្រើនពីរឿងស្នេហា ។ ជុំវិញរឿងនេះ ត្រូវបានអ្នកស្គាល់នាងបង្ហើបថា “នាងសាងផ្នួសមែន ប៉ុន្តែមិនមែននាងបួសជាភិក្ខុនីរហូតទេ ពោលគឺត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ” ៕
