ភ្នំពេញ៖ ក្រោយពីរឿងរ៉ាវប្តឹងផ្តល់រវាង តារាសម្តែងនី មុន្នីនាថនិងលោក អ៊ុង សូឡាង អាណិកជនខ្មែរអាមេរិក ជាអតីតគូដណ្តឹងនឹងគ្នា បានផ្ទុះឡើងជិតពីរខែរហើយពីបទ ឆបោក និងរំលោភសេចក្តីទុកចិត្ត ។ ថ្មីៗនៅលើគណនីយហ្វេសប៊ុករបស់អតីតគូដណ្ដឹងតារារូបនេះបានបង្ហោះសារបង្ហាញពីទំនុកចិត្តលើរឿងក្តី ក្នុងន័យចុកឈាមសម្រាប់កូនក្តី ដោយរៀបរាប់ថា«បងនឹងទៅកុំភ័យអូន ត្រៀមតែលុយត្រៀមតែលុយដែលអូនបោកបងនោះឲ្យគ្រប់ចំនួនហើយរួម នឹងលុយជំងឺចិត្តដែលពៅមាស(ផ្កាមាស)ត្រូវបង់ឲ្យបងបន្ទាប់ពីចេញសាលដីការពីតុលាកាបញ្ជាក់ថាអូនណិតជាបោក និងបំពានលើសេចក្ដីទុកចិត្ត»។

ក្នុងសារលោក អ៊ុង សូឡាំង ដែលបង្ហាញពីទំនុកចិត្តលើរឿងក្តី ប្តឹងអតីតគូដណ្តឹងជាតារាល្បីនោះ លោកបានបង្ហាញបន្តថា « ពេលនោះហើយបងនឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយយកទៅធ្វើបុណ្យខ្លះ ច្រូចទឹកឲ្យអូនសូមកុំឲ្យអូនងត់ឃ្លានមិនរើសមុខតទៅទៀត ណា….ហាហា»។ តែយ៉ាងណាជុំវិញ ការបង្ហាញសារ ពីលោក អ៊ុង សូឡាំង ហាក់បង្ហាញពីមោទនៈភាពលើពន្លឺជ័យនៃរឿងក្តីនោះ តារាញូស៍នៅមិនទាន់ទទួលបានការបកស្រាយយ៉ាងណា ពីភាគី តារាសម្តែងនី មុន្នីនាថទេ ។ ដូចគ្នានោះមេធាវី ការពារក្តី លោក រ៉ូ ប៊ីនណៃ ក៏មិនទាន់ទទួលបានការបង្ហាញជំហរយ៉ាងនោះដែរ ខណៈលោកប្រាប់ថា កំពុងរវល់។