តារាសម្តែងស្រី ម៉ាក សែនសូនីតា បានធ្វើឲ្យគេភ្ញាក់ផ្អើល ក្នុងបណ្តាញសង្គម ពេលបានឃើញវីដេអូ Clip របស់នាងមុនពេលថ្ងៃកំណើតប្អូនស្រីបង្កើតសំណប់ចិត្តនៅកន្លែងលក់មាសតែម្តង។
កាដូររបស់នាងដែលឲ្យ ប្អូនស្រី មិនមែនជាកាដូរធម្មតានោះទេ តែជាលុយសុទ្ធរហូតដល់ ៩៩៩៩ដុល្លារ ព្រោះថាចំនួនលុយនេះ ជាចំនួនលេខហ៊ុងស៊ុយ ហើយប្អូនស្រីរបស់នាងក៏កើតចំខែ០៩( ខែកញ្ញា ) ទៀតផង។
តារាសម្តែង ម៉ាក សែនសូនីតា បានធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងក្នុងបណ្តាញសង្គម ច្រណែន ហើយខ្លះទៀតក៏ប្រាថ្នាចង់មានបងស្រីដូចជានាងដែរ។ ប៉ុន្តែក៏មានប្រិយមិត្តក្នុងបណ្តាញសង្គមមានការរិះគន់កញ្ញាខ្លះដែរថា « ធ្វើដោយមិនបានគិតពីរសុវត្ថិភាព ប្អូនស្រីទេ សែនសូនីតា ? បងនិយាយដោយក្ដីបារម្មណ៍ពិតៗ»។
