ភ្នំពេញ៖ ក្រោយពីមានរឿងរ៉ាវរកាំរកូសប្តីប្រពន្ធ អេដា និងស្វាមី រហូតឈានដល់ដំណាក់កាលលែងលះគ្នាតាមផ្លូវច្បាប់ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលនាងបានប្រកាសថា លោក អេលែន គឺគូស្នេហ៍របស់នាង ដែលអ្នកទាំង ២មានទំនាក់ទំនងលើសពីមិត្តធម្មតាតាំងពី ៦ខែមុនមកម្ល៉េះ ។ ជាក់ស្តែងថ្មីៗកន្លងទៅនេះក្នុងឱកាសក្រុមហ៊ុន Huawei បង្ហាញផលិតផលទូរស័ព្ទស៊េរីថ្មីនៅក្នុងផ្សារទំនើបអ៊ីអន ស្របពេលដែល អេដា ត្រូវទៅច្រៀងក្នុងកម្មវិធីនោះគេសង្កេតឃើញលោក អេលែន ដែលជាគូស្នេហ៍របស់នាងបានទៅអង្គុយថតយករូបភាព និងសកម្មភាពនាងឡើងច្រៀងក្នុងទឹកមុខញញឹមធ្វើឱ្យគេនាំគ្នាសរសើរមិនដាច់ពីមាត់ឡើយ។ ដូចនេះឃើញថា អេដា ពិតជាមានសំណាងណាស់ ព្រោះមានគូស្នេហ៍ស្អាតហើយថែមទាំងស្រឡាញ់នាងខ្លាំងទៀតផង ។