ភ្នំពេញ៖ ទោះចម្រើនវ័យឆ្លងជាង៥០ឆ្នាំ ប៉ុន្តែតារាសម្តែងនិយមជីវិតមិនដិតលើសង្វៀនស្នេហា លោក ទេព រិន្ធដារ៉ូ ហាក់មិនថមថយឡើង ពីវិសាលភាពការងារសម្តែងសិល្បៈភាពយន្តទី៧។ ទន្ទឹមនឹងការមើលឃើញនេះ តារាភាព​យ​ន្តជើងចាស់និងជាអតីតដៃគូសម្តែងនិងអ្នកនាង អម្ពរ ទេវី រូបនេះក៏បង្ហាញផងដែរពីមោទនៈភាពសម្តែងភាពយន្តភាគថ្មី ជួបអតីតភរិយាក្នុងស្រមោល។ ភ្ជាប់និងរូបថត បង្ហាញពីសកម្មភាពថតភាពយន្ត នៅលើទីតាំងដ៏ស៊ីវីល័យមួយ លោក ទេព រិន្ធដារ៉ា ទំនងជាសម្តែងក្នុងតួអង្គអ្នកមានទ្រព្យធុនស្តុស្តម្ភ លើគណនីហ្វេសប៊ុកនោះ តារាសម្តែងទេព រិន្ទដារ៉ា បានសរសេរផ្សព្វផ្សាយថា« អរុណសួរស្តី.! ចាប់ផ្តើមថតរឿងថ្មី «ជ្រោះស្នេហ៌» របស់ផលិតកម្មអិលឌី ដឹកនាំរឿងដោយលោក វង្ស ពិសិដ្ឋ ជាពិសេសបានជួបប្រពន្ធសំណព្វ លីតា ខានជួបគ្នាយូរហើយ”។

បង្ហាញពីរូបថតនិងកាយវិកាស្និទស្នាលជាមួយនិងតួស្រី ដែលត្រូវសម្តែងជាតួអង្គប្រពន្ធក្នុងរឿង ខណៈកន្លងកមក៏ធ្លាប់សម្តែងជួបអ្នកស្រី លីតា ដើរតួជាប្រពន្ធដែរនោះ។ លោក ទេព រិន្ទដារ៉ា ក៏បន្ទរនូវសារអរគុណដល់អ្នកគាំទ្រថា « មិនតែប៉ុណ្ណោះលោកក៏សូមអរគុណដែលតែងតែជួយគាំទ្រភាយន្តខ្មែរផងដែរ ។ពិសេសលោកបានថ្លែងថា សូមមានសំណាងល្អទាំងអស់គ្នា។ ក្នុងនោះក៏គេឃើញមានអ្នកគាំទ្រជាច្រើន ខមមិនលើកទឹកចិត្ត បង្ហាញសារថា ពួកខ្ញុំនឹងរងចាំទស្សនា ភាពយន្តបងប្រុស បងស្រីសម្តែងតួជាប្តីប្រពន្ធបន្តទៀត ។ គាំទ្ររហូតសំណប់ចិត្ត»។